សុភ័ក្រ កុសុម៉ា ជួបទុក្ខដោយសារតែរវល់ពេក ធ្វើឲ្យខូចតម្រងនោមនាងពិបាកណាស់ ពេលនេះសួររកពេទ្យដែលអាចជួយនាងបានដោយរៀបរាប់ថា....

BroCam-News

ស្របពេលកំពុងក្រសោបបានប្រជាប្រិយខ្លាំងទាំងការសម្តែង និងពិធីការិនី​ សុភ័​ក្រ កុសុម៉ា ត្រូ​វមហា​ជន​តែងប្រសិទ្ធនាមថានាងជា «តារាស្រីវ័យ​ក្មេង» ប៉ុន្តែអាចក្តោបបាន​ទីផ្សារខ្លាំងគួរកត់សម្គាល់ ប៉ុន្តែស្រាប់​ពេ​ល​នេះនាងបែរត្រូវជួបជំងឺតម្រងនោមក្នុងកម្រិត​ធ្ងន់រហូតប្រកាសលើបណ្តាញសង្គម​ដើម្បីស្វែង​រកគ្រូពេទ្យ​ពូកែ​ព្យាបាលផងដែរ។ ក្នុងនោះរនាងរៀបរាប់ថា៖

មានបងប្អូនណាស្គាល់ពេទ្យពូកែខាងតម្រងនោមទេ ខ្ញុំមានបញ្ហាធំដោយសារតែការងារច្រើន ចូលចិត្តទប់ទឹកនោមបណ្តាលឲ្យបត់ជើងតូចចេញឈាម ចឹងសូមបងប្អូនជួយប្រាប់ផង

ភ្លាមៗក្រោយឃើញតារាស្រីរូបនេះបង្ហាញអាការៈដ៏គួរបារម្ភគេក៏បានឃើញអ្នកនាង ចន ច័ន្ទលក្ខិណា តារា​សម្តែង​រៀមច្បង និងជាប្រធានសមាគមសិល្បៈខ្មែរ បានចូលទៅខមិន​ប្រាប់ពីមន្ទីរពេទ្យ និងវិធីសង្រ្គោះ​បឋម​ដោយ​ក្តីយកចិត្តទុ​កដាក់ក្នុងនាម​ជាបង​ប្អូនសិល្បករ​ថា

«សង្គ្រោះ​បឋមគឺញ៉ាំទឹកដូងឆាប់បាត់ចុក» ។ តប​ដោយ​ក្តីរំភើប​ក្រោយបានដឹងពីវិធី​សា​ស្រ្ត​​ងាយៗ​ដើម្បីសម្រួលការឈឺចាប់ពីសំណាក់ប្រធានសមាគម និងជា​តារារៀម​ច្បងផង​នោះ កុសុម៉ា បានថ្លែងខ្លីថា «អរគុណណាស់បងស្រី»។
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.