ញាក់សាច់! ស្រីលាភ ប្រលែងខ្លួន បែបជាតារាម៉ូឌែល ថតគ្រឿងពេជ្រតម្លៃកប់ៗ ក្រោយសម្រាលកូនភ្លោះមក

BroCam-News

ក្រោយពីសម្រាលកូនភ្លោះរួច តារាកំប្លែង ស្រីលាភ ហាក់មានហាងឆេងខ្ពស់ មិនធម្មតាឡើយ ហើយតារាស្រីរូបនេះ ក៏តែងបង្ហាញមុខក្នុងកម្មវិធីតូចធំ ជាច្រើនផងដែរ។

យ៉ាងណាមិញ មិនថាការងារសិល្បៈកំប្លែង និងរូបសម្រស់សុទ្ធតែអំណោយផលយ៉ាងល្អ ក៏បានធ្វើឲ្យតារារូបនេះលេចមុខនៅក្នុងការសម្តែងរឿងភាគខ្មែរល្បីជាច្រើន ដែលនឹងរៀបចាក់បញ្ចាំងនៅក្នុងពេលឆាប់ៗគ្នា ទាំងនេះក៏ព្រោះតែសមត្ថភាពដ៏ល្អរបស់នាង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះក្រៅពីរវល់នៅក្នុងអាជីពខាងលើនេះ នាងក៏ត្រូវបានគេហៅថតម៉ូដែល ម៉ូតគ្រឿងអលង្ការថ្លៃៗ ដែលរំលេច ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតបែបធម្មជាតិ របស់នាងផងនោះ មិនត្រឹមតែប៉ុណ្ណោះរាល់រូបភាពពិតជាស្រស់ស្អាត និងទាក់ទាញភ្នែកអ្នកមើលមែនទែន។ ក្រោយពីបានឃើញដូច្នោះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ព្រោះថានាងមិនត្រឹមតែមានមុខរបរការងារច្រើន ពេលនេះនាងក៏បន្ថែមអាជីពមួយទៀត ដែលជាម៉ូដែលថត គ្រឿងមាសពេជ្របែបនេះ ខណៈពេលដែលកូនភ្លោះទាំងពីរនៅតូចៗនៅឡើយ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.