ចង់ដឹងទេថា​ តើសិស្សម្នាក់ប្រលងបាក់ឌុប ១បន្ទប់មានតែម្នាក់ឯងជាប់បាននិទ្ទេសអ្វី?

BroCam-News

សមត្ថភាពខ្លួនឯងពិតៗ!! ប្រលងបាក់ឌុបក្នុង១បន្ទប់មានតែម្នាក់ឯងជាប់បាននិទ្ទេសល្អ កំពង់ស្ពឺ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅនាសម័យប្រឡង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅខេត្តកំពង់ស្ពឺ មានបេក្ខជនម្នាក់ ដែលមាន ឈ្មោះ សេ​ម វិចិត្រ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ខ្នង ឃុំ​ស្តុក ស្រុក​គងពិសី គឺមានការប្រឡងតែម្នាក់ឯងគត់ក្នុង១បន្ទប់ នៅមណ្ឌលបឋមសិក្សាវល្លិស បន្ទប់លេខ១៣ ខណៈដែលឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចុះពិនិត្យផ្ទាល់ទៀតផង ។ នៅថ្ងៃនេះ ទី១០ ខែ កញ្ញា ឆ្នាំ ២០១៨ ជាថ្ងៃដែលនៅមណ្ឌលតាមខេត្ត ត្រូវបានប្រកាសលទ្ធផលប្រឡងនេះ អ្វីដែលគួរឲ្យស្ងប់ស្ញែងគឺលទ្ធផល បេក្ខជនប្រឡងម្នាក់ឯងខាងលើនេះ ជាប់ហើយ បាននិទ្ទេស D ទៀត​ផង ដូចអ្វីដែលជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអប់រំមែន គឺចេះ ជាប់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.