មិត្តស្រីរបស់បុរសបែកថ្នាំប្រកាច់ស្លាប់ សង្រេងចិត្តដោយសារតែពេលប៉ូលីស… (មានវីដេអូ)

BroCam-News

ស្របពីពេលសាច់ញាតិនៅមិនទាន់អស់អាល័យពីយុវជនរូបសង្ហាម្នាក់បែកថ្នាំយកដុំថ្មគប់អ្នកធ្វើដំណើរតាមផ្លូវ ហើយក្រោយមកក៏ត្រូវថ្នាំកាច់ខ្លាំង​ប្រកាច់តែម្នាក់ឯងរហូតស្លាប់នោះ ត្រូវមិត្តស្រីជំនិតថា «ពួកម៉ាកខ្ញុំមិនសមស្លាប់ទេ ពេលគាត់កំពុងប្រកាច់មានប៉ូលីស និងអ្នកកាសែតនៅព័ទ្ធជុំវិញ ម៉េចដាច់ចិត្តឈរមើលគាត់ស្លាប់ មិនជួយសូម្បីបន្តិចអញ្ចឹង»។

យ៉ាងណាការលើកឡើងទាំងក្តីក្តុកក្តួលពីសំណាក់មិត្តស្រីរូបស្រស់ធ្លាប់ដើរសាងអនុស្សាវរីយ៍យប់ថ្ងៃជាមួយគ្នានោះ ក៏ដូចទៅលោក សុវណ្ណ រិទ្ធី អគ្គនាយកសារព័ត៌មាន FBTV កាលពីម្សិលមិញថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ រិះគន់យ៉ាងចាស់ដៃលើក្រុមសមត្ថកិច្ចថា «មិនជួយសង្គ្រោះមនុស្សទេ សុទ្ធចិត្តឈរសើច ហើយវាយខ្នោះទុករហូតស្លាប់»។ លុះរៀបរាប់សាច់រឿង និងនឹកឃើញអតីតរួមគ្នា បង្កឲ្យនារីជាមិត្តស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន និងប្រឹងពោលទាំងអួលដើមករថា «អ្នកណាក៏ស្អប់គ្រឿងញៀនដែរ តែហេតុមិនជួយសង្រ្គោះសិន ចាំចាត់ការតាមវិធានច្បាប់»។

សូមទស្សនាវីឌីអូដូចខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.