បង្អែមដែលមនុស្សគ្រប់គ្នា ចូលចិត្តញុំា តែបើឃើញកន្លែងធ្វើវិញ ធានាថាស្មាលាមួយជីវិត (មានវីឌីអូស្តែងៗ)

មានការភ្ញាក់ផ្អើលមួយ ក្រោយមានការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយការតាមដានរកឃើញថាបង្អែមដែលពេញនិយមមួយប្រភេទ ត្រូវបានផលិតដោយគ្មានអនាម័យ និងគួរឲ្យខ្ពើមបំផុត។
នៅតាមផ្លូវ An Duong Vuong នៃទីក្រុងហាណូយ គេឃើញមានសង្វាក់ផលិតកម្មបង្អែមដែលធ្វើនៅលើដីផ្ទាល់ដោយគ្មានអនាម័យ។ លើសពីនេះទៀត ម្ចាស់កន្លែងផលិតបង្អែមឈ្មោះ Linh បានយកជើងជាន់បង្អែមដែលលាយជាមួយវត្ថុធាតុមួយចំនួនមើលទៅគួរឲ្យរអើមបំផុត។ យោងតាមគណនាហ្វេសប៊ុកមួយ បានបង្ហោះពីការផលិតបង្អែមដែលគ្មានអនាម័យកាលពីពេលថ្មីៗនេះ។
គួរបញ្ជាក់ថា ចំពោះបង្អែមប្រភេទនេះ ត្រូវបានចែកចាយ និងលក់នៅពេញទីក្រុងហាណូយដែលជាធម្មតាមានតម្លៃ ១៧ម៉ឺនដុង (ជាង ៧ដុល្លារ) ក្នុងមួយគីឡូក្រាម ឬចន្លោះពី ២ ០០០ ទៅ ៥ ០០០ ដុងក្នុងមួយប្រអប់៕
សូមទស្សនាវីឌីអូដូចខាងក្រោម៖
Leave a Comment