រឿងពិតត្រូវបានទម្លាយ ក្រោយយុវតីចងក ព្រោះធ្លាក់បាក់ឌុបដែល ត្រូវម្តាយ និងបងស្រី ចេញមុខទាមទារទៅវិញថា...

BroCam-News

សៀមរាប ៖ ប៉ុន្មានថ្ងៃបន្ទាប់ពីធ្វើការប្រកាសលទ្ធផលបាក់ឌុបចេញដោយក្រសួងអប់រំ យុវជន និងកីឡា មជ្ឈដ្ឋា​ន​ជាច្រើនបានភ្ញាក់ផ្អើលខ្លាំងក្រោយមានការបង្ហោះ និងចែកចាយ​ចំពោះ​រូបភាពខ្លោចផ្សារនៃមរណភាពក្មេងស្រីម្នាក់ដោយថានាងខូចអន់ចិត្តដ្បិតធ្លាក់បាក់ឌុប​បានចងកសម្លាប់ខ្លួននោះពេលនេះស្រ្តីជាម្តាយរបស់នារីអភ័ព្វគិតខ្លីប្រល័យជីវិតខ្លួនឯង​បានចេញមុខប្រតិកម្មធ្ងន់ៗទាមទារឲ្យគ្រប់មហាជន និងសារព័ត៌មានឈប់បន្តមានការ​ភ័ន្តច្រឡំទៀត ព្រោះកូនស្រីគាត់មិនមែនសម្លាប់ខ្លួនរឿងប្រលងឡើយ ចំពោះមូលហេតុ​ពិតគឺ​មានវិបត្តិក្នុងគ្រួសារ។

ស្រ្តីជាម្ដាយរបស់ជនរងគ្រោះបានបញ្ជាក់ថាកូនស្រីរបស់គាត់ បានយកក្រម៉ាចងកតាំងពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ​២០១៨ ឯណោះមិនមែនទើបតែស្លាប់ ក្រោយការប្រកាសលទ្ធផលប្រឡងបាក់ឌុបនោះទេ។ ជាមួយគ្នានេះបងស្រីបង្កើតរបស់ជនរងគ្រោះក៏បានបញ្ជាក់បន្ថែមថា «ខ្ញុំសូមសំណូមពរដល់អ្នកដែលចុះផ្សាយព័ត៌មានទាំងអស់ សូមបញ្ឈប់ទៅ ព្រោះប្អូនស្រីរបស់ខ្ញុំបានស្លាប់យូរហើយ មិនមានពាក់ព័ន្ធនឹងការប្រឡងបាក់ឌុបអ្វីទាំងអស់ ហើយសូមអ្នកសារព័ត៌​មាន​ឈប់ចុះបន្ដទៀតទៅ ទុកឲ្យវិញ្ញាណក្ខន្ធគាត់ទៅឲ្យបានសុខកុំយកមកកកាយរឿងនេះបន្ដទៀត»។

ក្នុងនោះក្រុមគ្រួសារជនរងគ្រោះបានបន្ថែមថា ជនរងគ្រោះបានឈប់រៀន និងរៀបការរួចរាល់ហើយដែរតាំងអំឡុងខែមេសា ឆ្នាំ២០១៨ម្ល៉េះ។ ចំណែកស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថានារីរងគ្រោះមានឈ្មោះ ចិត្រ ម៉ាឡា បានធ្វើអត្តឃាត ចងកដោយក្រម៉ានៅក្នុងបន្ទប់របស់ខ្លួនតាំងពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយសារមានបញ្ហាគ្រួសារ ហើយស្នងការខេត្តសូមបដិ​សេធចោលទាំងស្រុងចំពោះការលើកយកហេតុផលធ្លាក់បាក់ឌុបនេះមកផ្សព្វផ្សាយដើម្បីផ្សារភ្ជាប់នឹងកំហុសរបស់​ក្រសួងអប់រំឡើយ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.