ក្មួយ​ស្រី​នាយក​រដ្ឋមន្ត្រី​ ទាមទារ​ឲ្យ​សមត្ថកិច្ច​និងអ្នកសារព័ត៌មាន​ ទទួល​ទោស​លើការស្លាប់របស់យុវជន​ ....(មានវីឌីអូ)

Brocam-News

រាជធានីភ្នំពេញ ​៖​ បុរសម្នាក់សង្ស័យបែកថ្នាំ យកដុំថ្មគប់កញ្ចក់ឡាន ដែលបេីកបរតាមដងផ្លូវក្រោយមកក៏សមត្ថកិច្ចឃាត់និងទំនាក់ទំនងសង្គមកិច្ចក្រុង អោយមកយកបានបន្តិចដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យ តែក្រោយមកបែរជាដាច់ខ្យល់ស្លាប់ ហេតុការណ៍នេះកេីតឡេីង កាលលវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៨នៅចំណុចផ្លូវព្រះមុនីវង្ស ក្រុម២៣ ស្ថិតនៅភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ដោយ​ឡែក​នៅ​ថ្ងៃទី​២​ ខែ​កញ្ញា​ ២០១៨នេះ​ លោក​ស្រី​ ហ៊ុន​ ចាន់ថុល​ ក្មួយ​ស្រី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ទាមទារ​ឱ្យ​សមត្ថកិច្ច​និង​អ្នក​ព័ត៌មាន​ ទទួល​ទោស​ លើ​ការ​ស្លាប់​របស់​យុវជន​ម្នាក់​ ដែល​ប្រើប្រាស់​គ្រឿងញៀន​លើស​កម្រិត​ ។

លោក​ស្រី​ ហ៊ុន​ ចាន់ថុល​ សរសេរ​ថា"គ្នាជាជនរងគ្រោះ ពេលជាតិថ្នាំគ្នាពិបាកក្នុងខ្លួនខ្លាំងទៅហើយ ហេតុអី នាំគ្នា វាយខ្នោះគ្នា ហើយនាំគ្នាឈរ​ Live បណ្ដើរ សើចបណ្ដើយ រហូតដល់គ្នាស្លាប់ អ្នកត្រូវទទួលទោស គឺ អាជ្ញាធរ​ និង​ខាង​ព័ត៌មាន​ដែលកំពុងថត"។

អ្នក​សារព័ត៌មាន​មួយ​ចំនួន​ លើកឡើង​ថា​ តួនាទី​អ្នក​សារព័ត៌មាន​ មាន​សិទ្ធិ​និង​តួនាទី​ត្រឹម​ផ្សាយ​ព័ត៌មាន​ ជូន​សាធារណជន​ប៉ុណ្ណោះ​ ។ ខណៈ​នេះ​ ក៏​អាចមាន​កិច្ច​អន្តរាគមន៍​មួយ​ទៀត​ គឺ​ ទំនាក់ទំនង​អាជ្ញាធរ​ឱ្យ​មក​ជួយ​ដល់​យុវជន​រូប​នោះ​ ។

ប្រភពពត៍មានពីសមត្ថកិច្ចនគរបាលរដ្ឋបាលលបឹងត្របែក បានអោយដឹងថាដោយមុនកេីតហេតុកាលវេលាម៉ោង៩និង០០នាទីព្រឹកមិញមានលឺប្រជាពលរដ្ឋរាយការណ៍ថាមានករណីបុរសម្នាក់វាយនិងប្រេីដុំថ្មគប់កញ្ចក់រថយន្តអ្នកបេីកបរតាមដងផ្លូវមិនស្គាល់ឈ្មោះអាយុ២៧ឆ្នាំជាង ក្រោយមកក៏សមត្ថកិច្ចយេីងបានចុះមកកន្លែងកេីតហេតុនៅចំណុចមុខក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ពេលចុះមកដល់កន្លែងក៏ម្ចាស់រថយន្តដែលរងខូចខាតមិននៅកន្លែងកេីតហេតុនោះទេតែឃេីញបុរសសង្ស័យបែកថ្នាំ ដែលគេស្គាល់ជាបុរសសង្ហារមានឈ្មោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា "Heng Coco" តែអាយុប្រហែល២៧ឆ្នាំ ដោយមានសភាពបែកពពុះមាត់ និងប្រកាច់ក្រោយមកក៏ទំនាក់ទំនងទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ អោយមកដឹកតែពេលរថយន្តក្រសួងសង្គមកិច្ចមកដល់ ដោយស្ថានភាពធ្ងន់ធ្ងរ ក៏ដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យរស្សុីតែម្ដង ។

សមត្ថកិច្ចបន្តថាលុះមកដល់ម៉ោង១២និង០០ថ្ងៃត្រង់ខែឆ្នាំដដែលគ្រូពេទ្យមន្ទីរពេទ្យរុស្សី បានរាយការណ៍ថាបុរសដែលដឹកមកសង្រ្គោះបានដាច់ខ្យល់ស្លាប់ ហើយសពបានយកមកតម្កល់នៅសាលសព ដើម្បីរងចាំជំនាញបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យសពជាក្រោយ។

សពបុរសរងគ្រោះត្រូវបាននគរបាលការិយាល័យនគរបាលបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញចុះមកត្រួតពិនិត្យករណីមនុស្សស្លាប់សពតម្កល់នៅសាល ដោយរងចាំស្រាវជ្រាវរកក្រុមគ្រួសារជាក្រោយទៀត ៕

សូមទស្សនាវីឌីអូដូចខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.