នារីបរទេសម្នាក់ ត្រូវកាត់ម្រាមជើង ៥ចោល ក្រោយម៉ាស្សាត្រីនៅប្រទេសថៃ (មានវីដេអូ)

BroCam-News

នារីបរទេសម្នាក់ ត្រូវកាត់ម្រាមជើង ៥ចោល ក្រោយម៉ាស្សាត្រីនៅប្រទេសថៃ អះ​អាង​ថា​ខ្លួន​ត្រូវ​កាត់​ម្រាម​ជើង​ស្ដាំ​ទាំង​ប្រាំ​ចោល​ក្រោយ​ពេល​ដែល​ឆ្លង​រោគ​ដោយ​សារ​ម៉ាស្សា​ត្រី​ក្នុង​ប្រទេស​ថៃ។

អ្នក​ស្រី Victoria Curthoys មក​ពី​ទីក្រុង Perth ប្រទេស​អូស្ត្រាលី ឲ្យ​ដឹង​ថា​ខ្លួន​បាន​សម្រេច​កាត់​ម្រាម​ជើង​ចោល​ដោយ​សារ​ឆ្លង​មេរោគ​ស៊ី​ឆ្អឹង​អស់​រយៈ​ពេល​ជិត ១០​ឆ្នាំ។ ស្ត្រី​បន្ដ​ថា នាង​បាន​ឆ្លង​បាក់តេរី​ម្យ៉ាង​ឈ្មោះ Shewanella ដែល​ចម្លង​មក​ពី​អាង​ម៉ាស្សា​ត្រី​ដែល​ខ្លួន​ទៅ​លេង​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ ២០១០។ ក្រុម​គ្រូ​ពេទ្យ ចំណាយ​ពេល​ជាង​ពីរ​ឆ្នាំ​ទើប​រក​ឃើញ​ថា​នាង​បាន​ឆ្លង​បាក់តេរី​ស៊ី​ឆ្អឹង​ដ៏​កាច​សាហាវ។ រយៈ​ពេល ២​ឆ្នាំ​ក្រោយ​មក នាង​ត្រូវ​សម្រេច​ចិត្ត​កាត់​មេ​ជើង​ចោល​ដោយ​សារ​មេរោគ​ស៊ី។ មិន​តែ​ប៉ុណ្ណោះ ៥​ឆ្នាំ​ក្រោយ​មក​ទៀត នាង​ក៏​ត្រូវ​កាត់​ម្រាម​ជើង​ចោល​ទាំង​អស់​តែ​ម្ដង។

ទោះ​យ៉ាង​ណា​ក៏​ដោយ នេះ​ជា​សំណាង​ល្អ​ដែល​អ្នក​ស្រី Curthoys ត្រូវ​បាន​រក​ឃើញ​រោគ​សញ្ញា​ដោយ​គ្រូ​ពេទ្យ​បាន​ប្រាប់​ថា បើ​មិន​កាត់​ចោល​ឲ្យ​បាន​ទាន់​ពេលវេលា នោះ​មេរោគ​អាច​នឹង​ស៊ី​ជើង​ទាំង​ស្រុង ហើយ​ត្រូវ​កាត់​ជើង​ចោល​តែ​ម្ដង៕

សូមទស្សនាវីដេអូខាងក្រោម ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.