កប់! ហង្សមាសនឹងផលិតរឿងបុរាណ «ខោល»​ លោក ខាំ ភូរិ ជាអ្នកដឹកនាំភាពយន្តនេះកំពុងជម្រើស ​តួឯក​ក្នុងនោះមាន លោក ហ្សូណូុ ឆន សុវណ្ណរាជ និង ...

BroCam-News

ខ្សែ​ភាពយន្ត​ភាគ «ខោល» ដែល​លោក ខាំ ភូរិ ផលិតករ​ភាពយន្ត និង​ចម្រៀង​ល្បី​ឈ្មោះ​ត្រៀម​ថត​ក្នុង​ដើម​ឆ្នាំ ២០១៩ នេះ បាន​ជ្រើសរើស​តួ​សម្ដែង​សំខាន់ៗ រួច​ជា​ស្រេច ដែល​ជា​កំពូល​តារា​ចម្រៀង​ប្រចាំ​ហង្ស​មាស​តែ​ម្ដង។

ដោយសារភាពយន្តភាគ «ខោល» ជារឿងបែបបុរាណ ស្រគត់ស្រគំ មានការរាំរបាំ ពិសេសរបាំ​ខោល​ទៀតនោះ ការជ្រើសរើសតួអង្គមានលក្ខណៈ​សម្រិតសម្រាំងបន្តិច ក៏ប៉ុន្តែង​សម្រាប់​ជម្រើស​តារាជួរមុខរបស់ផលិតកម្ម សុទ្ធតែស័ក្តិសម និងមានសម្ថភាពច្រើនជំនាញ។ ក្នុងនោះ លោក ខាំ ភូរិ សូមបង្ហើបតារា៤ ដួងដែលជាជម្រើសតួឯកភាពយន្តភាគ «ខោល» នេះ៖

សម្រាប់តួឯក​ប្រុស​ដែល​នឹង​សម្ដែង​ជា​តួ​ប្រុស​រាំ​របាំ «ខោល» ឬអ្នក​បុរាណ​វិទូ​ចាំ​ជាតិ​ខ្លួន​ឯង​ក្នុង​សម័យ​កាល​ថ្មី​មួយទៀត​ក្នុង​រឿង «ខោល» លោក ខាំ ភូរិ បានជ្រើសរើស លោក ហ្សូណូ និង លោក ឆន សុវណ្ណរាជ សម្រាប់ឱ្យផលិតកម្មជាអ្នកសម្រេចចិត្តជ្រើសរើសចុងក្រោយ ថាតារាប្រុសម្នាក់​ណាស័ក្តិសមនឹងសម្ដែងតួប្រុសម្នាក់នេះ។

ចំណែក​តួ​ស្រី​ដែល​សម្ដែង​ជា​នារី​ស្រស់​ស្អាត​ម្នាក់ មាន​រឿងរ៉ាវ​ស្នេហានឹង​បុរសរាំ​របាំ «ខោល» ក្នុង​សម័យ​កាល​មួយ​នោះ​របស់​ខ្មែរ ដោយ​ជាតិ​បន្ត​របស់​នាង នារី​រូប​ស្រស់​នោះ​ក៏​បាន​មក​ជួប​ជាមួយ​តួ​ប្រុស​ដែល​ជា​អ្នក​បុរាណ​វិទូ តែ​នាង​ភ្លេច​ជាតិ​កំណើត​របស់​នាង​ហើយ​។ តួនេះនឹង​សម្ដែង​ដោយ អ្នកនាង សុគន្ធ និសា ឬ​អ្នកនាង សុខ ស្រីនាង។ ក៏ប៉ុន្តែផលិតករ ខាំ ភូរិ មិនទាន់អាចបញ្ជាប់ឱ្យច្បាស់ ១០០%ថា តារា ២ រូបណាក្នុងចំណោមតារា​ចម្រៀងទាំង ៤នាក់ នឹងគ្រងតំណែងតួឯកក្នុងភាពយន្តភាគបែបខ្មែរបុរាណដ៏កម្រមួយ ដោយលោកទុកសិទ្ធិសម្រេចចុងក្រោយឱ្យទៅកាន់ផលិតកម្មហង្សមាស នេះបើតាមការបញ្ជាក់របស់ លោក ខាំ ភូរិ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.