ឪពុកក្រីក្រធ្វើជាសន្តិសុខក្រុមហ៊ុន យាមផងបង្រៀនកូនផង ធ្វើឲ្យអ្នកលេងបណ្តាញសង្គមទប់ទឹកភ្នែកមិនបាន (មានវីឌីអូ)

Brocam-News

មនុស្សម្នាក់ៗសុទ្ធតែស្អប់ភាពក្រីក្រ និងលំបាកតោកយ៉ាក ក្រៅពីក្រនូវទ្រព្យ ភាពក្រនឹងគ្មាន​វិជ្ជារឹ​ង​រឹត​តែគួរឲ្យខ្លាច​ដោយកត្តានេះហើយទើបធ្វើឲ្យឪពុកម្តាយដែលមាន​កូនចៅតែងខិតខំ​ឆ្លៀតពេលវេលា​សល់ពី​ប្រកបការងារតិចតួចស្តួចស្តើងដើម្បីបង្ហាត់បង្រៀនដល់កូនៗដោយមិនខ្លាចពីភាពនឿយហត់ក្រោយពីបំពេញការងារឡើយ។

យ៉ាងណាមិញវីដេអូខ្លីស្តីពីបុរសម្នាក់បម្រើការងារនាទីជាសន្តិសុខនៅទីតាំងមួយ បាន​ស្វាហាប់​ចាប់កាន់នូវ​សៀ​វ​ភៅប៊ិចបង្រៀនកូនប្រុសបណ្តូលចិត្ត ខណៈខ្លួនបានទំនេរពី​ការងារ។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Nhat Sithol បានថ្លែងពីទឹកចិត្តឥតកាត់ថ្លៃបាន​របស់ឪពុករូបនេះថា «បុព្វការីជនដែលរកបានដោយកម្រ។ ធ្វើជា​សន្តិ​សុខយាមផង ឆ្លៀតពេលទំនេរមកបង្រៀនកូនអោយរៀនអក្សរ មើលថែរក្សា ស្រឡាញ់ ថ្នាក់ថ្នមកូន។ ឪពុក​ដ៏​សែន​ល្អកម្ររកបាន នេះមិនមែនសម្តែងតែជាតថភាពពិតជាក់ស្តែង»។

រំពេចលេចចេញពីរូបភាពគ្មានតម្លៃណាមួយអាចប្តូរបាននោះម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Oûn Nït Vân បាន​បង្ហាញពីពាក្យពេចន៍ចេញពីចិត្តថា «កូនដឹងថាប៉ា​គ្មានចំណេះដឹង​ដូ​ចប៉ាគេក៏ខំប្រឹងរកលុយ ដើម្បីឱ្យ​ខ្ញុំរៀ​ន​ចេះដឹង»។ ក្នុងនោះម្ចាស់គណនីឈ្មោះ Sim Makny បានខមិនដោយភាពក្តុក្តួលថា «ទោះជាមិនមាន​ឪពុក​ដែល​​មានជីវភាព​ធូរធាដូចគេ​ក៏ដោយឲ្យតែមានឪពុកចេះស្រលាញ់ថ្នាក់ថ្នមកូនបែបនេះក៏សប្បាយចិត្ត និងមាន​សុភមង្គល​ដែរ»។

សូមទស្សនាវីឌីអូដូចក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.