លោកតា កុយ ពេញចិត្តចៅៗ ខ្លាំងណាស់ មិនហ៊ានបង្ហាញអាម្មរណ៏ពិត ស្ទុះទៅចុចប៊ូតុងមាស សម្រាប់ចៅស្រីទាំង៣នាក់ (មានវីឌីអូ)

BroCam-News

កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia’s Got Talent រដូវកាលទី២ របស់ទូរទស្សន៍ហង្សមាស ទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់មហាជនទូទាំងប្រទេស។

យ៉ាងណាមិញ សម្រាប់ការចាក់ផ្សាយ នៅក្នុងកម្មវិធីបង្ហាញសមត្ថភាពទេពកោសល្យលំដាប់ពិភពលោក Cambodia's Got Talent រដូវកាលទី 2 វគ្គ Judge Audition សប្ដាហ៍ទី6 នេះផងដែរ គេសង្កេតឃើញថាមានបេក្ខភាពជាច្រើន បានបង្ហាញសមត្ថភាពប្លែករៀងៗខ្លួន ដែលមើលទៅពិតជាទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន។

ដោយឡែក អី្វដែលគួរឲ្យចាប់អារម្មណ៍នោះ មានក្រុម ផ្កាយតូច កុមារី៣នាក់ ដែលមានទេពកោសល្យខាងសម្ដែង៖ រាំពត់ខ្លួន បានទាក់ទាញចិត្តគណៈកម្មាធិការមានការសើចសប្បាយយ៉ាងខ្លាំង ហើយបានលោកតាកុយ លួចគោះប៊ូតុងមាសជូនចៅៗជាកាដូដ៏អស្ចារ្យ តោះទៅទស្សនាទាំងអស់គ្នា។

No comments

Powered by Blogger.