ទារកអភ័ព្វ! តើមានម្តាយជាមនុស្សឬជាអ្វី បានជាទម្លាក់គ្នាចោលទុកឲ្យស្រមោចខាំសឹងស្កៃជីវិត

Brocam-News

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដីឡូតិ៍មួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ ក្រោយពេលបានឃើញទារក ទើបកើតសាច់ក្រហមរងាលត្រូវម្តាយគ្មានចិត្តមេត្តា ចិត្តជាម្តាយ បែរជាយកកូនទៅបោះចោលស្ទើរតែស្លាប់ បាត់សង្ខារទាំងមិនទាន់បានស្គាល់ផែនដីច្បាស់លាស់នៅឡើយ នៅកាលពីថ្ងៃទី០៨ កញ្ញា ២០១៨ ម្សិលមិញនេះនៅម៉ោងប្រមាណ ៤រសៀល។

នេះបើយោងតាមគណនីហ្វេសប៊ុក បានបង្ហោះរូបភាពទារកមួយ ដែលត្រូវបានប្រទះឃើញហើយពិតជាសង្រេងណាស់ ទារកអភ័ព្វបានចាប់កំណើតចំម្តាយចិត្តខ្មៅអប្រិយ និងបានពោលឡើង ទំនងជាពលរដ្ឋរស់នៅតំបន់នោះផងថា «ធ្លាប់តែឃើញតាម Facebook អីឡូវបានជួបផ្ទាល់ ហើយសែនអាណិតណាស់ »។

ដោយសារតែទប់កំហឹងមិនបាន ក្រោយឃើញម្តាយគ្មានទំនួលខុសត្រូវយកកូនបោះចោលដូចសម្រាមប៊ិះនឹងស្លាប់ដោយសារហ្វូងស្រមោចបែបនេះម្ចាស់គណនីហ្វេសប៊ុកមួយបានពោលដោយកំហឹងខឹងឆួលភ្លាមថា «ម្តាយប្អូនមិនសមកើតមកមានឈ្មោះជាមនុស្សស្រីនោះទេ»

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.