នារីម្នាក់ ចូលហាងហូបអីនៅហាងមួយ ដល់ឲ្យលុយចាស់ ម្ចាស់ហាងថាមិនទទួល ហាក់ដូចជាមិនសមសោះ

BroCam-News

ប្រភពពីខេត្តព្រះសីហនុ ក្រោយស្រស់ស្រូបអាហារពេលព្រឹករួចរាល់នៅហាងមួយនៅក្រុង​កំពង់​សោម​ក៏មានអារម្មណ៍​ស្រ​ស់​​ថ្លា និងបាត់ការហេវហត់នោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Thy Daa បានហៅឲ្យគេមកគិតលុយ និង​ហុច​លុយ​ខ្មែរក្រដាស២ម៉ឺនទៅកាន់ម្ចាស់ហាង​ ប៉ុន្តែត្រូវម្ចាស់ហាងបដិសេធថា «មិនទទួលទេ» លុយនេះ ធ្វើឲ្យ​រូប​គាត់ជាភ្ញៀវហាក់​មាន​ភាពស្រឡាំងកាំង និងហួសចិត្តបានត្រឹមមើលមុខម្ចាស់ហាងប៉ុណ្ណោះ។

ម្ចាស់គណនីហ្វេសប៊ុករូបនេះបានបន្តដោយប្រាប់ឲ្យដឹងទាំងក្តៅចិត្តថា៖

«ហួសចិត្តទាំងព្រឹក ចូលហូបមីគាវ​ហាង​នឹង អោយក្រដាស 20000រៀល អត់យក ឆ្ងល់ក៏សួរអ៊ី លុយថី​បាន​មិន​យក? គាត់ថាសួរច្រើនម៉េះ មិន​យកទេ លុយហ្អែងហ្នឹងប្រលាក់ខ្លាំង! ចឹងហាងអ៊ីឯង យក​តែ​លុយថី្មទើបបោះពុម្ពមែន ? មីគាវ កំពត តែ នៅ​កំពង់សោមយើងហ្នឹង អ្នកលក់គ្មាន​សុជីវធម៌ ចូលហូបហាងហ្នឹងទាល់តែមានលុយថ្មីៗ»។
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.