ជីវិតពិត លោកតា ប្រកបរបរកាយលូទឹកស្អុយ ស្តាប់ហើយពិតជាគំរូដ៏ល្អមែន សូម្បីតែផ្ទះថ្មរបស់លោកតា ក៏បុក​គ្រឹះដោយដៃតាំងពី២០ឆ្នាំមុនដែរ​ (មានវីដេអូ)

BroCam-News

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូមួយបង្ហាញនូវសកម្មភាពលោកតាម្នាក់ ដែលហ៊ានប្រថុយចុះស្តារលូទឹកស្អុយ ដើម្បីទទួលបានកម្រៃចិញ្ចឹមជីវិត។ ក្រោយពីវីដេអូនោះបានចែកចាយពេញហ្វេសប៊ុក ដោយមានមហាជនជាច្រើនបានសម្តែងក្តីអាណិតអាសូរជាពន់ពេក។

យ៉ាងណាមិញនៅថ្ងៃនេះ មានគណនីហ្វេសប៊ុកឈ្មោះ តាំង គីមឡេង ដែលមហាជនជាច្រើនស្គាល់ថាជាយុវជនមួយរូបតែងតែធ្វើនូវអំពើសប្បុរសធម៌នោះ ក៏បានចុះមកជួបលោកតាផ្ទាល់ ដើម្បីជូននូវថវិកា ៤០ម៉ឺនរៀល និងគ្រឿងបរិភោគមួយចំនួន។ ក្នុងនោះផងដែលក៏មានការសម្ភាសន៍ផ្ទាល់ ដោយលោកតាបានរៀបរាប់ថា លោកតាមានអាយុ៦២ឆ្នាំហើយ មានស្រុកកំណើតនៅខេត្តសៀមរាប និងឡើងមករកការងារធ្វើនៅទីក្រុងភ្នំពេញធ្វើជាអ្នកស្តារលូជាង២០ឆ្នាំមកហើយ។ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

សូមទស្សនាវីឌីអូដូចខាងក្រោម៖

No comments

Powered by Blogger.