មូលហេតុ ដែលបេក្ខជនប្រលង​បាក់ឌុប ១៧នាក់ ត្រូវបាន​កំណត់​ឱ្យធ្លាក់​ជា​ស្វ័យប្រវត្តិ នោះគឹ...

BroCam-News

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​នៅព្រឹក​ថ្ងៃទី​៩កញ្ញា​នេះ​ថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) សម័យ​ប្រឡង ២០-២១ សីហា ២០១៨ ចំនួន ១៧​នាក់ ត្រូវបាន​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ។v

ក្រសួង​បញ្ជាក់​ថា ការ​សម្រេច​កំណត់​ឱ្យ​បេក្ខជន​ទាំងនេះ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ ដោយសារតែ​ពួកគេ​បាន​ប្រព្រឹត្ត​ខុសឆ្គង ផ្ទុយនឹង​បទប្បញ្ញត្តិ និង​កម្រិត​វិន័យ។ ក្នុងនោះ៖

1.មានករណី​ប្រើប្រាស់​ទូរសព្ទ ៣នាក់

2. ករណីយក​សំណៅ​ឯកសារ និង​ទូរសព្ទ​ចូល​ក្នុង​បន្ទប់​ប្រឡង ៦នាក់

3. ករណី​យកនាឡិកាដៃ Smart Watch ចូលក្នុងបន្ទប់ប្រឡង ១នាក់ និង​ករណី​រកឃើញ មាន​សញ្ញាសម្គាល់​អាគតដ្ឋាន​នៅលើ​សន្លឹក​កិច្ចការ​បេក្ខជន ៧នាក់។

ការប្រព្រឹត្ត​កំហុស​ឆ្គង​របស់​បេក្ខជន​ខាងលើ​នេះ បាន​កើតឡើង​នៅ​តាម​មណ្ឌល​មួយចំនួន​ក្នុង​ខេត្តស្ទឹងត្រែង ១នាក់ ខេត្តក្រចេះ ១នាក់ ខេត្តស្វាយរៀង ១នាក់ ខេត្ត​សៀមរាប ១នាក់ ខេត្ត​កណ្តាល ១នាក់ ខេត្​តរតនគិរី ១នាក់ ខេត្ត​ព្រះសីហនុ ១នាក់ ខេត្ត​កំពង់ចាម ១នាក់ ខេត្ត​បន្ទាយមានជ័យ ៣​នាក់ និង​រាជធានីភ្នំពេញ ៦​នាក់។ នេះបើ​តាម​ក្រសួង​អប់រំ​បញ្ជាក់​បន្ថែម។

ការ​ជូនដំណឹង​នេះ ធ្វើឡើង​មុន​ពេល​ដែលក្រសួង នឹង​ប្រកាស​លទ្ធផល​ប្រឡង​បាក់ឌុប នៅ​រសៀលថ្ងៃទី​៩កញ្ញា​នេះ សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល។ ចំណែកឯ​បណ្តាខេត្ត​ផ្សេងៗទៀត នឹងត្រូវ​ប្រកាស​នៅព្រឹក​ថ្ងៃទី​១០កញ្ញា​ស្អែកនេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.