ថ្លើមពាសមេឃ! មិនដឹងជាអ្នកធំមួយណានោះទេ ហ៊ានប្រើអំណាចប្លន់ដីរបស់លោកឧកញ៉ា ទៀ វិចិត្រ

David

ប្រិយមិត្តប្រហែលជាស្គាល់ច្បាស់ហើយថា លោកឧកញ៉ា ទៀ វិចិត្រ តែងតែបញ្ចេញសកម្មភាពមនុស្សធម៌របស់លោក ដោយរាល់ពេលធ្វើដំណើរទៅណាមកណាម្តង ឲ្យតែប្រទះឃើញបងប្អូនប្រជាពលរដ្ឋជួបទុក្ខលំបាកនៅតាមដងផ្លូ លោកឧកញ៉ា និងក្រុមការងារតែងតែចុះជួយ ដោយមិនរ៉ារ៉ែកអ្វីឡើយ។ ប៉ុន្តែនាពេលថ្មីៗនេះ លោកឧកញ៉ា បែរត្រូវជួបទុក្ខ ដោយសារតែត្រូវអ្នកមានអំណាចចង់លេបត្របាក់ដី។

លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកឧកញ៉ាផ្ទាល់ថា

“ឥឡូវនេះខ្ញុំកំពុងរងគ្រោះដោយសារអ្នកមានអំណាចនៅភ្នំពេញមកប្លន់យកដីចំការរបស់ខ្ញុំហើយ បងៗ !!!! អស់អ្នករករឿង បែរជាមកប្លន់ដីគ្នាឯងទៅវិញ ចប់ កប់ អស់យោបល់ !!!!”។ រង់ចាំមើលទាំងអស់គ្នាថា តើអ្នកមានអំណាចរូបណាហ៊ានថ្លើមធំចង់ប្លន់ដីរបស់លោកឧកញ៉ា?

No comments

Powered by Blogger.