បងប្អូនល្អកម្ររកបាន! ថ្ងៃកំណើត លោក ហេង ឡុង ឧកញ៉ា ឡេងណាវ៉ាត់ត្រា ទិញឡានថ្មីមួយជូនជាកាដូ

David

នៅមុននេះបន្តិចលើគណនីហ្វេសប៊ុករបស់ លោក ហេងឡុង បានបង្ហោះរូបភាព ឲ្យឃើញពីកាដូយ៉ាងធំមួយដែលលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានជូនលោកសម្រាប់ថ្ងៃកំណើត។

ជាគោលបំណងមួយដើម្បីបង្ហាញពីទឹកចិត្តនៃការរាប់អាន របស់អ្នកទាំង២ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក៏បានចំណាយលុយជាច្រើន ទិញឡានថ្មីមួយគ្រឿង ជូនជាកាដូ ទៅលោក ហេង ឡុង ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ថាជាមិត្តប្រុសសំណព្វចិត្តរបស់អ្នកនាង ចនច័ន្ទ លក្ខិណា។

លោក ហេង ឡុង ក៏បានសម្ដែងក្ដីរំភើប ដោយបានបង្ហោះរូបភាពអមនឹងសារមួយថា៖

« អរគុណទឹកចិត្ត ប្អូនឧកញ៉ា ឡេងណាវ៉ាត់ត្រា និងភរិយា បានជូនកាដូពិសេសថ្ងៃខួបកំណើត សូមជូនពរឲ្យប្អូនកាន់តែរីកចម្រើន និងជួបតែសុភមង្គលក្នុងគ្រួសារ»។
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.