ចប់ហើយស្រីៗយើង! ប្រុសៗគេលែងរៀបការជាមួយស្រីៗហើយ

BroCam-News

មួយគូទៀតហើយ ដែលធ្វើឲ្យមានការភាក់ផ្អើលពេញបណ្តាញសង្គម វាពិតជាធ្វើឱ្យមានការចាប់អារម្មណ៍ក្រៃលែង នៅពេលក្រុមមនុស្សភេទដូចគ្នាបានភ្ជាប់ពាក្យ ឬ រៀបការជាមួយគ្នានោះ ភាគច្រើនគឺពួកគេរស់នៅជាមួយគ្នាដោយលាក់មុខបំផុត មានតិចតួចបំផុតដែលបានរស់នៅជាមួយគ្នាដោយចេញមុខនោះ ហើយកាន់តែមិនកម្រមាន ដែលមនុស្សភេទដូចគ្នាបានភ្ជាប់ពាក្យ ឬ រៀបការជាមួយគ្នានោះ ។ ប៉ុន្តែពេលនេះ មានបុរសសង្ហារភេទដូចគ្នាមួយគូបានភ្ជាប់ពាក្យជាមួយគ្នា ហើយបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

នៅលើគណនីហ្វេសប៊ុកឈ្មោះ Kakra Video-Clip បានសរសេរថា ធ្លាប់តែឃើញគេការ ឬ ភ្ជាប់ពាក្យតែតាមfacebookរវាងបុរស និង បុរស តែឥឡូវមកថតមួយរោងនេះឃើញផ្ទាល់ភ្នែក ហើយចង់ការដែរ ហិហិកូន កំលោះ ខ្ញុំនៅទីណា ។

បន្ទាប់មកនៅលើគណនីហ្វេសប៊ុកឈ្មោះ ហេង ដារ៉ា រាជ ដែលជាសាម៉ីខ្លួននៅក្នុងសាច់រឿងនេះផ្ទាល់ក៏បានបង្ហោះរូបភាព ដោយភ្ជាប់ជាមួយការសរសេរសារថា ៖ អរគុណ ថាមិនPostទេ តែបើជ្រុលជាចឹងហើយប្រាប់ម៉ងចុះ រយៈពេល ៣ ឆ្នាំហើយ ដែលខ្ញុំរង់ចាំថ្ងៃនេះ ពិតជាសប្បាយចិត្តខ្លាំងណាស់អរគុណដែលបានផ្ដល់គ្រប់យ៉ាងឱ្យខ្ញុំកន្លងមក ថ្ងៃ ១៦ ខែ ១១ ឆ្នាំ ២០១៨ ជាថ្ងៃចូលរោងការរបស់ខ្ញុំទាំងពីរ ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.