ចុម! គ្រាន់តែគ្រឿងអលង្ការតម្លៃជាង ១០ម៉ឺន ដុល្លារ បេនី យ៉ាំង ថាចឹងបានស្ទាវ

BroCam-News

កញ្ញា បេនី យ៉ាំង ដែលត្រូវបានគេស្គាល់ថា ជាអតីតតារាសម្ដែង ដ៏មានប្រជាប្រិយភាពមួយរូប ពិសេស តែងតែជួយជ្រោមជ្រែងច្រើនរឿងការងារសង្គមនោះ ថ្មីៗនេះបាននឹងកំពុងតែធ្វើឲ្យបណ្តាអ្នកគាំទ្រនាងជាច្រើន មានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង បន្ទាប់ពីរូបនាង បានចាកចេញទៅសម្រាកព្យាបាល នៅឯប្រទេសថៃ។

ដោយឡែកថ្ងែនេះ នៅលើបណ្ដាញសង្គមស្រីស្អាតរូបស្រស់ បេនី យ៉ាំង ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈបានបង្ហោះចែកចាយ រូបភាពជាច្រើនសន្លឹក បើកបង្ហាញពីគ្រឿងអលង្ការដាំសុទ្ធតែត្បូងពេជ្ររបស់នាង យ៉ាងទាក់ភ្នែក អមមកជាមួយពាក្យលើកឡើងថា «អួតចឹងបានស្ទាវមែនអត់?»។

តារាស្រីដែលទើបបង្ហាញសម្រស់វះកាត់ថ្មីថ្មោងរូបនេះក៏បន្ថែមទៀតថា«រៀនផុសបុងដែរខ្លាចគេអត់ដឹងតំ​លៃ​ហ​រ​មែ​នអត់ ម៉ែអើយលើកទីមួយហៃចេះចឹងនៀក ខ្មាស់គេដែរតាស់តែធ្វើមិចហរខ្លាចអាla អត់ច្រណែនប្រឹងរកភ្ញៀវគេ​ងអោយបានទិញចឹងដែរប្រឹងណាស៊ូៗតែកុំប្រឹងពេកប្រយ័ត្នដើរៗធ្លាក់ស្បូនមកតាមផ្លូវ»។ ក្នុងសារបង្ហាញឲ្យឃើ​ញ​ពីភាពឡូយឆាយ តារាស្រីរូបនេះក៏បង្ហើបប្រាប់ពីតម្លៃឲ្យដឹងដែថា«ភ្លេចប្រាប់នេះគ្រាន់តែផុសលេងៗទេតម្លៃវា​ត្រឹ​​មតែ១០ម៉ឺនជាងអីហ្នឹង»។ដូចនេះអាច់បញ្ជាក់ឲ្យឃើញថា កញ្ញា បេនី យ៉ាំង ថ្វីត្បិតតែហាក់ឃ្លាតឆ្ងាយពីសិ​ល្បៈ​មែ​នពិត ប៉ុន្តែបើក្រឡេកមកមើលពីជីវិតឯកជនរស់នៅសព្វថ្ងៃរបស់នាងវិញ គឺពិតជាឡូយឆាយមិនធម្មតានោះទេ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.