ប៊ុត សីហា ហួសចិត្តនឹងដំណឹងផ្លៀវៗ ព័ត៌មានសម្អុយឈ្មោះពាក់ព័ន្ធនឹងគ្រឿងញៀន ប្រកាសថាមិនខ្វល់ និង មិន...(មានវីឌីអូ)

BroCam-News

កាលពីម្សិលមិញនេះ ពិតជាមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ក្រោយ​លេចលឺព័ត៌មានថា តារាចម្រៀង និងម្ចាស់ពានរង្វាន់កម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia លោកប៊ុត សីហា ត្រូវបានជាប់ឈ្មោះនៅក្នុងករណីគ្រឿងញៀននៅក្នុងផ្ទះសំណាក់មួយកន្លែង។ ដំណឹងនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន នាំគ្នាមានការងឿងឆ្ងល់ និងចង់ដឹងខ្លាំង ថាវាជារឿងពិតឬក៏យ៉ាងណា ព្រោះថានៅក្នុងនោះមិនបានឃើញរូបភាព ក៏ដូចជាមុខមាត់លោកបង្ហាញនៅក្នុងរឿងមួយនេះនោះទេ ពោលគឺលឺតែឈ្មោះដែលគេបាននិយាយប៉ុណ្ណោះ។

នៅ​ព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ ប៊ុត សីហា តារាចម្រៀង និងជាម្ចាស់ពាន់រង្វាន់កម្មវិធីលំដាប់ថ្នាក់ពិភពលោក The voice Cambodia ធ្លាយ​មាន​​ឈ្មោះ​ជួល​បន្ទប់​ផ្ទះ​សំណាក់ យ៉ីហោ អូឌឹម​ ស្នាក់​នៅ​ចំនួន​៤៨ថ្ងៃ ដែលល្បី​ផ្ទះ​នេះ​ត្រូវ​សមត្ថកិច្ច​ខណ្ឌសែនសុខចូល​ឆែកល្បីជាប់​ពាក់​ព័ន្ធ​គ្រឿងញៀន​ បានបង្ហោះសារមួយនៅលើបណ្ដាញ​សង្គមហ្វេសប៊ុក « ហាក់បីមិនខ្វល់រឿងព័ត៌មានសម្អុយឈ្មោះពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ »។

មិនបានប៉ុន្មានផង បន្ទាប់ពីទទួលបានដំណឹងបែបនេះ តារាចម្រៀងដែលកំពុងរីកមុខរីកមាត់នៅក្នុងការងារសិល្បៈជាថ្មីនេះ បានរៀបរាប់នៅក្នុងបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នោះថា៖

«បាន២បទដែលគេចូលចិត្តស្តាប់ ហើយក៏ត្រូវចិត្តបានរៀងងើបៗមកវិញ។ដល់ឃើញឯងរៀងងើបមកវិញតិច ក្តិចឯងទៀតក្នុងលោកនេះ តើអាចទេបើខ្ញុំសុំមួយរស់ៗអាចទេ? រវល់ថតបទចម្រៀង ជាមួយអ្នកសម្របសម្រួលអង្គការបងប្រុស សុខ លីមរក្សា ថតបទភ្ជុំហើយ និងថតសាច់រឿងខ្លីរបស់គាត់ស្រាប់តែចេញព័ត៌មានណាឆ្កុយ។ ហួសចិត្តស្រុករំដួលខ្ញុំឆ្អែត តោះកុំខ្វល់សំខាន់ធ្វើមិនដឹងទៅជាយ៉ាងណាក៏ទៅៗហើយ»។
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.