ឆ្នេរកំពង់សោមប្រែហើយ! បាត់ភ្ញៀវទេសចរណ៍ជាច្រើន ក្រោយមានគេបង្ហូរទឹកកខ្វក់ចូលសមុទ្រ (មានវីដេអូ)

BroCam-News

ព្រះសីហនុ ៖ ខណៈឆ្នេរសមុទ្រកំពង់សោមដែលជាទីតាំងមួយដ៏សំខាន់ធ្លាប់ទាក់ទាញភ្ញៀវ​ទេសចរណ៍ឲ្យ​ទៅ​លេង​សម្រាកលំហែ និងបានផ្តល់ចំណូលដល់ពលរដ្ឋនៅតំបន់នោះ​យ៉ាង​ច្រើន​សន្ធឹក​ពេលនេះបានប្រែក្លាយ​ជាស្ងាត់ជ្រងំ ដោយមានប្រភពអះ​អាងថា​ក្រៅពីមានការ​អុកឡុក​ពីជនជាតិចិន ទីតាំងនេះបានក្លាយ​ជាកន្លែង​សម្រាប់បង្ហូរ​ទឹកលូចូលទៅ ដោយបន្សល់ឲ្យត្រឹមក្លិនដ៏ស្អុយ រហូតបាត់អស់ភ្ញៀវទេសចរណ៍។

យោងតាមការឲ្យដឹងពីម្ចាស់ទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបភាពដែលធ្លាប់តែស្រស់បំព្រង ពេលនេះប្រែក្លាយ​ជាក្លិនស្អុយព្រមដោយសម្រាមពាសពេញបានថ្លែងថា «ចប់ហើយ​បងប្អូនអើយ​ឆ្នេរសមុទ្រ​កំពង់សោមដែល​ជា​កន្លែង​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​យើង​គឺត្រូវ​បាន​គេ​កំពុង​តែ​​បង្ហូរ​ទឹក​លូចូលដ៏​ស្មោគគ្រោក​​ធ្វើអោយ​ប៉ះ​ពាល់​ដល់កន្លែង​ទេស​ចរណ៍​ជាតិ ​និងអន្តរជាតិយ៉ាងខ្លាំង​ទាំងដែលមិនខ្វល់ និង​ខ្លាច​ញញើតអ្វី​បន្តិច​សោះ​ហើយ​ថែម​ទាំងគ្មាន​ការ​អន្តរាគមន៍​​ពីអជ្ញាធរនៅទីនោះថែមទៀត​ !»។ ក្រោយឃើញការ​បង្ហោះ​បែបនេះអ្នកលេងបណ្តាញសង្គមបានត្រឹមគក់ទ្រូងហួសចិត្តសឹង​មិន​ជឿ​ថាឆ្នេរ​ដ៏មាន​តម្លៃ​រ​បស់ខ្មែរទៅជាយ៉ាងនេះ និងបាន​សំណូមពរដល់អាជ្ញាធរ​ឲ្យមានវិធានការ​ និងមានដំណោះស្រាយដើម្បី​មានភ្ញៀវទេសចរណ៍មកទស្សនាឡើងវិញ។

សូមទស្សនាវីឌីអូដូចខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.