ពិតជាអាណិតនារីៗជាកម្មការនី ត្រូវបានថៅកែរោងចក្រជនជាតិចិនប្រើសំដីដាក់បុគ្គលិកខ្មែរដូចមិនស្មើនឹង.... (មានវីដេអូ)

BroCam-News

ប្រភពពីភ្នំពេញ មានរឿងរ៉ាវដែលបង្កឡើងឥតឈប់ឈរពីសំណាក់ជនជាតិចិន​តែង​បង្កបញ្ហានានា​ដល់​សង្គម​ខ្មែរធ្វើឲ្យមហាជនជាច្រើនសម្តែងការខកចិត្តចំពោះជនជាតិ​ចិនទាំងនេះមិនគួរណាមកដល់​ស្រុកខ្មែរ​ហើ​យ​​បែរ​ជាពុំស្គាល់ និងគោរពច្បាប់ទម្លាប់​ខ្មែរ​យ៉ាងនេះទេ។ ខណៈបញ្ហាកើត​ឡើងជាបន្ត​បន្ទាប់ពេលនេះ​ក៏​បាន​លេចចេញនូវវីដេអូមួយ​ដែលស្រ្តីជាថៅកែរោងចក្របានប្រើពាក្យសម្តី និងកាយវិការពុំសមរម្យមកកាន់បុគ្គលិក​ដែលជាជនជាតិខ្មែរយើង។

នេះបើយោងតាមគណនីហ្វេសប៊ុកមួយបានបង្ហាញរូបភាពកំពុងប្រើពាក្យសម្តីធ្ងន់ៗដាក់កម្មករ​ខ្មែរ និងបានភ្ជាប់សារ​ថា៖

«ចៅហ្វាយជាជនជាតិចិន ជេរបុគ្គលិកជាជនជាតិខ្មែរ ដូចសត្វ​ធាតុ។ រោងចក្រខេឌី(KD) នៅតាមបណ្តោយ​ផ្លូវជាតិលេខ៣ ចេញពីរង្វង់មូល​ចោមចៅ​ប្រមាណជា ៥គីឡូម៉ែត្រ(ផ្នែកខាងស្តាំនៃផ្លូវជាតិលេខ៣) បើតាម​ការ​ឲ្យដឹងពីកម្មករ​នៅក្នុ​ង​រោងចក្រនោះ គាត់បានបញ្ជាក់ថា រោងចក្រនេះមិនបានគោរពតា​មច្បាប់ការងារ​ដែល​ក្រ​សួង​មាននោះទេ កម្មករមានបណ្ណ បសស តែប្រើមិនកើតទេ ជាពិសេសអ្នកមានផ្ទៃពោះ ពេលទៅពិនិត្យផ្ទៃពោះ​ប្រើលុយខ្លួនឯង ពេលសម្រាលក៏ប្រើលុយខ្លួនឯងដែរ»។

ម្ចាស់គណនីដដែលក៏បានបន្តដោយក្តីអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធថា «កម្មករ​ឈឺមាន​សំបុត្រ​​ពេទ្យក៏កាត់​លុយ​ដែរ ពេលសុំច្បាប់ម្តងៗ មានខ្សែទើបសុំបាន និងមាន​បញ្ហាជា​ច្រើនទៀត។ នេះជាការផ្តល់ព័ត៌មាន​មកខ្ញុំ​បាទ ពីកម្មករនៅទីនោះ ដូច្នេះសង្ឃឹមថាក្រសួង មេត្តាជួយ​ចុះត្រួតពិនិត្យដោយយក​ចិត្តទុកដាក់ឲ្យបាន​ខ្ពស់​ និង​បញ្ចៀសឲ្យ​បាននូវរាល់​ការ​ស៊ី​សំណូកដើម្បីបង្វែរព័ត៌មាន»។

សូមទស្សនាវីឌីអូដូចខាងក្រោមនេះ៖

No comments

Powered by Blogger.