អីយ៉ា! ដំណឹងល្អពីភរិយាលោក ខេមរៈ សិរីមន្ត ថាកំពុងពរពោះកូនទី៤ ជិតគ្រប់ខែទៀតហើយ…

BroCam-News

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា បន្ទាប់ពីតារាចម្រៀងលោកខេមរៈ សិរីមន្ត បានទម្លាយរឿងរ៉ាវនៅក្នុងគ្រួសារដែលខំលាក់ទុកជាច្រើនឆ្នាំ ឃើញថាក៏មានអ្នកគាំទ្រជាច្រើន ពិតជាមានការភ្ញាក់ផ្អើលខ្លាំងព្រោះថាការលាក់បាំងនេះ ជិត១០ឆ្នាំទៅហើយ។

ខណៈពេលនេះដែរ តារារូបនេះក៏បានប្រាប់មហាជនថា លោកបានរៀបការតាំងពីឆ្នាំ២០០៩មកម្ល៉េះ ស្របពេលដែលទទួលបានគ្រាប់ពេជ្រជាមួយនឹងភរិយា ចំនួន៣នាក់ហើយ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ចាប់ផ្តើមបង្ហាញមុខក្រុមគ្រួសារម្តងម្នាក់ៗ ធ្វើឲ្យមហាជនបញ្ចប់ការងឿងឆ្ងល់។

តែអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ ក៏មានការធ្លាយនូវដំណឹងថាភរិយារបស់តារារូបនេះ កំពុងតែពរពោះកូនទី៤ ជិតគ្រប់ខែហើយ ស្របពេលដែលមហាជនជាច្រើន ពិតមិនបានចាប់អារម្មណ៍ពីរឿងមួយនេះ ព្រោះតារារូបនេះមិនបានបង្ហើបទៅកាន់អ្នកគាំទ្រឲ្យបានដឹងពីមុននោះទេ។ ជាមួយគ្នានេះដែរ គ្រាន់តែទទួលបានដំណឹងនេះភ្លាម អ្នកគាំទ្រជាច្រើនពិតជារំភើបចំពោះលោកខ្លាំងតែម្តង ថែមទាំងមានការអបអរ និងពាក្យជូនពរជាច្រើន ឲ្យគ្រួសារលោកកាន់តែមានសុភមង្គលខ្លាំងឡើង៕សូមទស្សនារូបភាពខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.