ខេម ដាក់ផ្លែមួយម៉ាត់ចាក់ដោត «អ្នក​ចម្រៀង​លក់​សំឡេង មិនមែន​លក់​សម្រស់ ឬ​លក់​ខ្លួន​ទេ»​

Brocam-News

តារាចម្រៀងប្រុសសំឡេងស្អក ប្រចាំផលិតកម្មថោន លោក ខេម ទន្ទឹមគ្នានឹងទីផ្សាសិល្បៈ ក្នុងស្រុកហាក់មានសន្ទុះឡើងវិញ បន្ទាប់ពីជួបរឿងអាស្រូវផ្ទួនៗគ្នា ដោយការរិះគន់លើអត្តចរិត និងក្រោយមកទៀតបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់មនុស្ស កាលពីប៉ុន្មានឆ្នាំកន្លងមកនោះ ពេលនេះលោកត្រូវបានស្តាកិត្តិយស និងប្រជាប្រិយភាពឡើងវិញ ពីទស្សនិកជន។

យ៉ាងណាមិញ ជុំវិញនឹងភាពល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះល្បីបែបនេះ គឺសុទ្ធតែត្រូវការ កាគាំទ្រ និងឲ្យតម្លៃ ពីសំណាក់មហាជន ជាពិសេសនោះ គឺងារជាតារាផ្ទាល់តែម្ដង ត្រូវតែព្យាយាមថែរក្សា អ្វីដែរជារបស់ខ្លួន ខណៈដែលក្នុងនាមជា តារាប្រុសមួយរូប លោក ខេម បែរជាបង្ហាញអារម្មណ៍ ផ្ទាល់ខ្លួន ថា កុំបំផ្លាញសិល្បៈចម្រៀងតាមរយៈខ្សែ ឬតាមការនឹកឃើញរបស់អ្នកនោះឡើយ ហើយ អ្នកចsម្រៀងលក់សំឡេង មិនមែនលក់សម្រស់ ឬលក់ខ្លួនទេ។

ជាក់ស្ដែង តារាចម្រៀង លោក ខេម បានសរសេរបង្ហោះនៅលើគណនីហ្វេសប៊ុក របស់ខ្លួន យ៉ាងដូច្នេះថា

«កុំបំផ្លាញសិល្បៈចម្រៀងតាមរយៈខ្សែ ឬតាមការនឹកឃើញរបស់អ្នកនោះឡើយ ព្រោះ លោកតា អធិរាជរបស់ខ្ញុំមានឈ្មោះរាល់ថ្ងៃដោយសារសំឡេងដ៏អស្ចារ្យរបស់គាត់ ទោះបាត់មុខគាត់ពីផែនដីក៏ដោយ (អ្នកចម្រៀងលក់សំឡេង មិនមែនលក់សម្រស់ ឬលក់ខ្លួនទេ) ចាំណា មិនដឹងអ្នកណាខ្លះទេ»។

គួររំឭកផងដែរថា លោក ខេម ជាតារាចម្រៀងប្រុសដ៏ល្បីល្បាញ មួយរូប និងមានប្រជាប្រិយភាពខ្លាំង ជាពិសេសនោះ គឺមានសំឡេងស្អកបែបពីរោះតែម្ដង ខណៈរាល់បទចម្រៀងរបស់លោក នីមួយៗសុទ្ធសឹងតែទទួលបានការគាំទ្រ និងពេញនិយម សម្រាប់មិត្តៗយុវវ័យ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.