ប្រពន្ធចិត្តស្ទាវ! លួចមានសាហាយប្តីទាន់ ប្រាប់ថាសុខចិត្តយកប្រុសថ្មី វិលរក ប្តី និងកូនឡើយ

BroCam-News

ភ្នំពេញ ៖ អាចថាជារឿងថ្មី និងពុំសូវធ្លាប់បានលឺសម្រាប់មហាជនខ្មែរ​ចំពោះករណីប្តីតាម​ទាន់ស្រ្តីជាប្រពន្ធ​បាន​ចុះចោលខ្លួន និងទុកកូនទៅរស់នៅជាមួយប្រុសថ្មី រហូតខ្លួនបាន​ឃើញកំពុងដឹកគ្នានៅតាមផ្លូវ ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ៣ និង ៣០ នាទីរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នេះ។

បុរសជាប្តីដែលសុំមិនបញ្ចេញអត្តសញ្ញាណ​បានឲ្យដឹងថាប្រពន្ធខ្លួនឈ្មោះ នី ស៊ីណេត ភេទ​ស្រី អាយុ៣១ឆ្នាំ មានមុខរបរកម្មករកម្មការិនីរោងចក្រ ស្នាក់នៅសង្កាត់​ពងទឹក ខណ្ឌ​ដង្កោ ចំណែកប្រុស​ថ្មីរបស់​ប្រពន្ធ​មាន​ឈ្មោះ យឹម ចាន់វណ្ណៈ ភេទប្រុស​ អាយុ៣២ឆ្នាំ ស្នាក់​នៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ បុរស​ជា​ប្ដីអភ័ព្វរូបនេះបានឲ្យដឹងថា គាត់ និងប្រពន្ធ បានរៀបការពេញច្បាប់ត្រឹមត្រូវរយៈ​ពេល​ជាង​១០ ឆ្នាំមកហើយ ដោយមាន​កូន ២នាក់ ទើបតែថ្មីៗនេះប្រពន្ធ​របស់​គាត់​បា​នលួច​បង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសថ្មីរ​ហូត​ស​ម្រេ​ច​​ចុះចេញពីផ្ទះអស់​របស់ពេល​១០ថ្ងៃ​ទើបគាត់ និងឪពុកក្មេកសម្រេចចិត្តដើររក។

បន្តដោយភាពឈឺចាប់បុរសជាប្តីរូបនេះបានរៀបរាប់ដោយពាក្យសឹងមិនជឿថា «ពេលដើរ​រកស្រាប់​តែឃើញ​ផ្ទាល់​នឹងភ្នែកប្រពន្ធខ្លួនកំពុងឌុបគ្នាតាមផ្លូវភូមិទួលពង្រ សង្កាត់ចោម​ចៅ២ ខណ្ឌពោធិ៍សែនជ័យ ក៏បាន​នាំទាំងប្រុសថ្មី និងប្រពន្ធមក​កាន់សាលា​សង្កាត់ពងទឹក​តែម្ដង និងសម្រេចលែងលះគ្នា ដោយខ្លួន​ទាមទារ​សំណង៣ពាន់ដុល្លារ និងយកកូនទាំង​២​ទៅបីបាច់ ហើយភាគីខាងប្រពន្ធឲ្យចុះចេញដោយខ្លួនទទេ ដើម្បីទៅ​រួមរស់ជាមួយប្រុសថ្មី»​។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.