ល្បីពេញបណ្តាញសង្គម ទាក់ទិនពិធីបើកសម្ពោធបន្ទប់កុដិលោកសង្ឃដែលមានទិដ្ឋភាព ស្អាតដូចក្នុងសណ្ឋាគារលំដាប់ផ្កាយ ត្រូវបានបង្ហាញហើយ

BroCam-News

កាលពីថ្មីៗនេះដែរ មានការភ្ញាក់ផ្អើលខ្លាំងមួយ ជាមួយរូបភាពជាច្រើនដែលបានបង្ហាញពីពិធីសម្ពោធបន្ទប់កុដិលោកសង្ឃមួយអង្គ ដែលមានការរៀបចំ តុបតែងយ៉ាងប្រណីត សុទ្ធតែលំដាប់ VIP ទៀតផង។ លើសពីនេះ គ្រឿងសង្ហារឹមដែលប្រើប្រាស់ក្នុងកុដិ មិនថាតែក្នុងបន្ទប់សឹង បន្ទប់ទទួលភ្ញៀវ គឺសុទ្ធតែជាឈើប្រណីត ដែលមានតម្លៃរាប់ពាន់ដុល្លារ រីឯបន្ទប់ទឹកវិញ ក៏ត្រូវបានដេគ័រឡើងដូចបន្ទប់ក្នុងសណ្ឋាគារលំដាប់ផ្កាយផងដែរ។

តួយ៉ាង គ្រាន់តែឃើញរូបភាពទាំងនោះភ្លាម ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នាធ្វើការបញ្ចេញមតិខុសៗគ្នា ទៅតាមការយល់ឃើញរៀងៗខ្លួន ជាហេតុនាំឲ្យមានអ្នកស៊ែរចែកចាយជាបន្តបន្ទាប់តែម្ដង។ គួរឲ្យដឹងដែរថា ពិធីបើកសម្ពោធបន្ទប់កុដិលំដាប់ VIP នេះ គឺស្ថិតនៅខេត្ត​កណ្ដាល​ របស់លោកសង្ឃព្រះនាម​ ពៅ​ រតនា​ ចៅអធិការវត្ត​កៀនស្វាយ​ក្រៅ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.