លោក តាំង គីមសួ ប្រលះអ្នកលេងបណ្តាញសង្គមថា៖ ខ្មែរមួយចំនួនចូលចិត្តធ្វើខ្លួនជាអ្នកចេះដឹងខុសរបៀប...

BroCam-News

នាពេលបច្ចុប្បន្ន ល្ខោនខោលខ្មែរ មិិនមានភាពឯកាដូចកាលពីប៉ុន្មានឆ្នាំទៀតឡើយ ដោយប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានរួមគ្នាផ្សព្វផ្សាយ ល្ខោនខោល តាមគ្រប់វិធី ជាពិសេសគឺបាននាំគ្នាទៅមើល ការសម្តែង ល្ខោនខោល យ៉ាងច្រើនកុះករ រហូតធ្វើឲ្យសិល្បៈករ សិល្បៈការនីផ្នែកនេះ រំភើបស្ទើរតែស្រស់ទឹកភ្នែក ព្រោះបានឃើញទឹកចិត្តរបស់កូនខ្មែរចាប់ផ្តើមផ្ទាស់ប្តូរ មកស្រលាញ់ និងគាំទ្រ សិល្បៈដ៏មានតម្លៃមួយនេះ។

គួររំលឹកថា នៅចុងឆ្នាំ ២០១៨ ខាងមុខនេះ អង្គការសហប្រជាជាតិ UNESCO និងធ្វើការប្រកាស់ជាផ្លូវការ អំពីម្ចាស់ពិតប្រាកដនៃ ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ ជារបស់ខ្មែរ ឬក៏ជារបស់ថៃហើយ ខណៈពេលដែលប្រជាពលរដ្ឋខ្មែរមិននៅស្ងៀមទេ កំពុងរួមគ្នាធ្វើការស៊ែរអំពី ល្ខោនខោល ពេញបណ្តាញសង្គម ដូចជា Facebook Twitter ជាដើម ដើម្បីឲ្យពិភពលោកកាន់តែជ្រៀបច្បាស់ថា ល្ខោនខោល ពិតជារបស់ខ្មែរពិត។

ដោយឡែក ថ្ងៃនេះលោក តាំង គីមសួ បានបង្ហោះរូបបង្ហាញពីក្តីកង្វល់ចំពោះការទាមទារល្ខោនខោលរបស់ខ្មែរ ហើយរូមទាំងភ្ជាប់ជាមួយសារដ៏មានន័យនិង ចង់ផ្តាំទៅជនមួយដែលចេញមុខដោយមិនបានគិតពិចារណាក្នុងបណ្តាញសង្គមនិង ផ្សេងៗទៀតដោយបានរៀបរាប់ថា៖

សំអាងទៅលើរូបភាពប៉ុន្មានសន្លឹកដែលបានបង្ហោះនៅលើបណ្តាញសង្គម កុំទាន់អាលរិះគន់ជេរប្រមាថដោយមិនសំចៃមាត់ និងកុំទាន់អាលវាយតម្លៃថាពួកយើងកំពុងតែបន្ទាបបន្ថោកវប្បធម៌ដ៏ល្អប្រពៃដែលបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយរបស់ដូនតាអី អ្វីគ្រប់យ៉ាងនឹងធ្វើការបង្ហាញក្នុងវីដេអូឆាប់ៗនេះ សូមចាំទស្សនាទាំងអស់គ្នា🙏🙏🙏 (ខ្មែរមួយចំនួនចូលចិត្តធ្វើខ្លួនជាអ្នកចេះដឹងខុសរបៀប)
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.