ក្មេងប្រុសអភ័ព្វ ម្តាយរត់ចោលដោយសារឪពុកមានស្រី ឪពុកក៏ដូចចិត្តទៀត ដឹកកូនទម្លាក់ចោលនៅកណ្តាលផ្សារ​ គួរឲ្យសង្រេងណាស់

BroCam-News

ប្រភពពីភ្នំពេញ ៖ មានក្មេងប្រុសសែនកំសត់ត្រូវប្រជាពលរដ្ឋប្រទះឃើញដើរតែលតោលក្នុងទឹកមុខ​អស់សង្ឃឹម រួចសួរនាំ​ទៅ​ទើបដឹងថាខ្លួនត្រូវឪពុកដឹកយកមកទម្លាក់ចោល​ពេលគាត់មាន​ស្រីថ្មីបន្ទាប់ពីបែកគ្នាពីម្តាយ។ ប្រភព​បានឲ្យ​ដឹងថា ដោយសារភាពមិនចុះស​​​ម្រុងប្តីប្រពន្ធ​ឪពុកម្តាយក្មេងប្រុសកំសត់នេះក៏សម្រេ​​​​​​​​​​​​​​​​​​​ចលែងលះគ្នាអស់​​​​​​​​​​រយៈ​ពេ​ល​​​​​​​​​​​​៤ឆ្នាំម​​​​​​​​​​​​​​​​​​​​កហើយ ដោយស្រ្តីជាប្រពន្ធយកកូនស្រីច្ប​​​​​​​​​​​​​​​​​​​​ង ចំណែកបុរសជាប្តីបានយកកូនប្រុសពៅដែលពលរដ្ឋ​ប្រទះ​ឃើញពេលនេះ បន្ទាប់ពីឪពុកមានស្រីថ្មី និងគិតទុកកូននាំទើសដៃជើង។

ចំណែកឯ រឿងដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅខណ្ឌ​​​​​​​​​​ពោធិ៍សែ​​​​​​​នជ័យ ដែល​​​​​​​​​​​​ក្មេងប្រុសអភ័ព្វ​​​​​ត្រូវឪពុក​ចិត្ត​​​​​​​​​​​​​​​​​​ខ្មៅដឹកយកមកបំ​​​​​​​​​​​​បរបង់ចោ​​​​​​​​​លនេះ ​​​​​​​​​​​​​​​​​​​​​​មានឈ្មោះ រតនា អាយុ១២​​​​​​​​​​ឆ្នាំ មានលំនៅ​​​​​​​​​​​ម្តុំផ្សារក្រាំងចេ​​​​​​​​​​ក ស្រុកឧ​​​​​​​​ដុង្គ ខេត្តកំពង់ស្ពឺ។ ជាមួយ​ភាពត្អូញត្អែរថាមិនសូវទទួលភាពកក់​ក្តៅ​ដូចបងស្រីដែលរស់នៅជាមួយម្តាយ ក្មេងប្រុសនេះ​បានបញ្ជាក់ថា​ឪពុ​ក​ខ្លួនជាជនប្រើ​ប្រាស់គ្រឿងញៀនហើយពេលមានស្រីថ្មីទៀតនោះក៏ដាច់ចិត្តពោលដាក់ខ្លួនថា ចិញ្ចឹមខ្លួន​លែង​បានទៀតហើយ។

លុះដល់ថ្ងៃកើតហេតុនេះក្រោយឪពុកទម្លាក់ចោល និងគេចខ្លួនបាត់ ខ្លួនក៏សុខចិត្ត​ដើរទាំង​ទឹកភ្នែក​ដើម្បីរក​ម្តាយ និងត្រូវអ្នករត់ម៉ូតូអាណិត​អាសូរ​ក៏​ឌុបដើររកម្តាយ​នៅឯសង្កាត់​ព្រែក​ប្រា ក៏បានជួបដូចបំណង។ ប៉ុន្តែ​ក្រោយបានជួបម្តាយ​បែរធ្វើឲ្យក្មេងប្រុស​ព្រាត់ឪពុកទាំ​ង​នៅ​រស់​រូបនេះបញ្ជាក់ទាំងទឹកភ្នែកជោគថ្ពាល់ថា ម្តាយ​មិនទទួលខ្លួនឲ្យនៅជាមួយឡើយ ព្រោះរាល់ថ្ងៃខ្លួនគាត់ក៏នៅ​ជាមួយ​បងស្រីដែរ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.