បន្ទាប់ពី​សំរាកអស់៣ឆ្នាំ​ ម៉ានិត​ប្រកាសចេញអាល់ប៊ុមចម្រៀងទោលទី២របស់ខ្លួន

BroCam-News

ម៉ានិត ជាតារាចម្រៀងមួយដួង ដែលមានភាពល្បីល្បាញ និងតែងតែទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជន ពិសេសមិត្តៗយុវវ័យ ខណៈរាល់បទចម្រៀងរបស់លោក ភាគច្រើនសុទ្ធសឹង ជាបទមនោសញ្ចេតនាស្នេហាយុវវ័យ។ យ៉ាងណាមិញ លោកក៏ជាតារាមួយដួង ដែលបានអភិវឌ្ឍន៍ខ្លួន ពីតារាចម្រៀងដ៏ល្បីល្បាញ ទៅជាអ្នកនិពន្ធសៀវភៅវ័យក្មេង ហើយមានកេរ្តិ៍ឈ្មោះល្បីខ្លាំង ទៀតផង៕

ជាក់ស្ដែង ដោយយោងតាមគណនីហ្វេសប៊ុកផ្លូវការ របស់លោក ម៉ានិត បានសរសេរបង្ហោះថា៖

វ៉ាវ!!! រំភើបអ្វីម៉្លេះទេ?
យើងខ្ញុំសូមប្រកាសជាផ្លូវការនូវការត្រលប់មកវិញរបស់លោក ម៉ានិត ជាមួយនឹងអាល់ប៊ុមទោលទីពីរ មានឈ្មោះថា "សមុទ្រ" បន្ទាប់ពីសម្រាកអស់រយ:ពេលបីឆ្នាំ។ តើ"សមុទ្រ"ចង់សំដៅទៅលើអ្វី? តើអ្នកនឹងឮអ្វីពិសេសនៅក្នុងអាល់ប៊ុមចម្រៀងមួយនេះ? សូមត្រៀមខ្លួនក្នុងការកក់ CD Original ប្រភេទដ៏ពិសេសគឺ Premium Edition។ លោកអ្នកមិនត្រឹមតែទទួលបាន CD original របស់លោកម៉ានិតនោះទេ ថែមទាំងបានសម្ភារ:ពិសេសៗថែមជូនដូចជា Poster មានហត្ថលេខា កងដៃ សៀវភៅសមុទ្រ និងLyric ព្រមជាមួយនឹងសំបុត្រចូលទស្សនា ការប្រគំតន្ត្រីសម្ពោធអាល់ប៊ុម "សមុទ្រ" ដោយឥតគិតថ្លៃ នាពេលឆាប់ៗខាងមុខនេះផងដែរ។ ត្រៀមៗណាកនយើង ម៉ានិតលេងមែនទែនហើយលើកនេះ...
កុំភ្លេចប្រាប់ដំណឹងនេះឲ្យមិត្តអ្នកបានដឹងផង។ #ចាក់ដោត #dramaking
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.