អាណិតណាស់! មិត្តប្រុសរបស់នារីរងគ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់មួយ បញ្ចេញ​សារស្រណោះរូបនាងជាសង្សារពេកក្រៃ

BroCam-News

មានគណនីមួយបានបង្ហាញការសោកសៅ ដែលទំនងជា មិត្តប្រុសរបស់នារីរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៏ ដែកគណនីនោះមានឈ្មោះថា Ńà Ńèx ដោយបានរៀបរាប់ថា៖

មកបន្តសន្យារបស់អូនវិញមក💔🙂បងអត់សុខចិត្តទេ🙂ហើយបងក៏មិនជឿដែរ💔🙂លេងសើចចឹងៗវាអត់ល្អទេ💔បងទទួលយកអត់បានទេរ💜💔រយៈពេលមិនទាន់បាន10នាទីស្រួលផងដែលអូនសន្យាថាមិនទុកបងអោយនូវម្នាក់ឯង💔🙂តែហេតុអីអូននិយាយហើយធ្វើមិនបាន....?អូនមែនមនុស្សចិត្តដាច់ចឹងទេ💔🙂វិលវិញមក🙏🙏🙏 💔💔💔បងទទួលយកមិនបានទេ💔💔💔

គួររំលឹកដែរថា កាលពីរសៀលមុននេះមានគ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់មួយបានឆក់យកជីវិតក្មេងស្រីម្នាក់អោយចាកឆ្ងាយពីក្រុមគ្រួសារ​ដោយមិនបានផ្តែផ្តាំ​សូមម្បីពាក្យថា​ "លាហើយ"​ ហេតុការណ៍ឧបត្តិវហេតុនេះបាន🙏

យុវតីរងគ្រោះមានឈ្មោះ លី សៀវហ្វុង អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១​ នៃសកលវិទ្យាល័យវិទ្យាល័យPPIU រស់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ Facebook ឈ្មោះ Bumbble Gum និងមួយទៀត Lee Sheer Fong

ប្រភពពីពូសន្តិសុខយាមក្រុមហ៊ុនម៉ូតូហុងដា បានប្រាប់ថា មុនពេលកើតហេតុ វេលាម៉ោងជាង០៨ព្រឹក ថ្ងៃទី​០៨ ខែកញ្ញា​ ឆ្នាំ​២០១៨នេះ បានឃើញយុវតីខាងលើនេះបានជិះម៉ូតូ Scoopy ពណ៌ស ស្លាកលេខភ្នំពេញ 1FA-1335 ជិះម្នាក់ឯងតាមផ្លូវព្រះមុន្នីវង្ស ក្នុងគោលបំណងទៅធ្វើការនៅម្ដុំបាក់ទូក លុះជិះមកដល់មុខក្រុមហ៊ុនម៉ូតូហុងដា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ ក៏បានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាក បណ្ដាលឲ្យម៉ូតូយុវតីរងគ្រោះដួល ចៃដន្យ​មានរ៊ឺម៉កដឹកបន្លែបើកមកពីក្រោយកិនចំក្បាលបែកស្លាប់នៅក្នុងថ្លុកឈាមតែម្ដង ចំណែករ៊ឺម៉កដឹកបន្លែនិងម៉ូតូក៏បានបើករត់គេចបាត់សម្រោលតែម្ដង ។​

ខណៈដែលប្រភពព័ត៌មានមួយទៀតពីកន្លែងកើតហេតុ​បានប្រាប់ដែរថា បន្ទាប់ពីទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាក បណ្ដាលឲ្យម៉ូតូយុវតីរងគ្រោះដួល ក៏មានរថយន្តមិនចាំម៉ាក បើកពីក្រោយមកកិនចំក្បាលបែកស្លាប់ ហើយរថយន្តមិនចាំម៉ាកនិងម៉ូតូនោះ ក៏បានបើករត់គេចបាត់ទៅ ទើបគាត់ស្នើសុំដល់សមត្ចកិច្ចជំនាញ ជួយពិនិត្យមើលតាមកាមេរ៉ាសុវត្ថិភាព​ផង ។

សង្ឃឹមថា​កាមេរ៉ាសុវត្ថិភាពនោះ អាចបង្ហាញពីសកម្មភាពក្នុងពេលកើតហេតុផងចុះ​ ដោយក្ដីគោរព​ សូមជួយចែករំលែកដំណឹងនេះបន្តផង!

ចំណែកឯសាកសពរងគ្រោះខាងលើ​ ត្រូវសមត្ថកិច្ចំនាញធ្វើលិខិតស្នាមប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន​ ទាំង​សោកសង្រេង​៕ សូមចូលរួមសោកស្ដាយ​ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង!

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.