ក្រសួង​អប់រំ​ បញ្ជាក់រឿងរ៉ាវសន្លឹក​កិច្ចការ​គណិតវិទ្យា​រប​ស់​បេក្ខជន​ដែល​តវ៉ា ថា៖....

BroCam-News

​ភ្នំពេញ ៖ ស្របពេល​លទ្ធផល​ផ្លូវការ​នៃ​ការប្រលង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​កាលពី​ថ្ងៃទី​២០ សីហា បានចេញ​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​រឿងរ៉ាវ​ចម្រូងចម្រាស់​ពី​បេក្ខជន​មួយចំនួន​ដោយ​អះអាងថា​ពួកគេ​បានធ្វើ​យ៉ាង​ល្អ​លើ​វិញ្ញាសារ​គណិតវិទ្យា ប៉ុន្តែ​លទ្ធផល​បែរជា​ធ្លាក់​ទៅវិញ ពិសេស​នោះ​ក៏មាន​បេក្ខជន​ជា​សិស្ស​ពូកែ​គណិតវិទ្យា​លំដាប់ថ្នាក់​ពិភពលោក​ក៏បាន​ធ្លាក់​មុខវិជ្ជា​មួយ​នេះ​ផងដែរ រហូត​នៅថ្ងៃនេះ​ក៏មាន​បេក្ខជន​បេក្ខជន​មួយក្រុម​បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ក្រសួង​អប់រំ​ដើម្បី​ស្នើសុំ​ឲ្យ​ក្រសួង​បើក​សន្លឹក​កិច្ច​ការខ្លួន​ធ្វើការ​ផ្ទៀងផ្ទាត់​ពិន្ទុ​ឡើងវិញ​ផងដែរ ។

យ៉ាងណាមិញ​ក្រោយ​មានការ​តវ៉ា និង​បញ្ចេញមតិ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​ភាពមិន​អស់ចិត្ត​ដូចនេះ​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ឆ្លើយតប និង​ប្រាប់​ទៅកាន់​សារព័ត៌មាន​ថា «​ក្រសួង​នឹង​ពិនិត្យ​សន្លឹក​កិច្ចការ​សិស្ស​ដោយ​ធ្វើ​កោសល្យ វិ​ច្ច័​យ​លើ​សន្លឹក​កិច្ច​គណិតវិទ្យា​របស់​បេក្ខជន​តវ៉ា​មួយចំនួន​»​។​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.