ឧកញ៉ាឌួង ឆាយ បកស្រាយបញ្ជាក់ការពិត ទាក់ទិននឹងករណីរឿងហាមមិនឲ្យទទួលទានសាច់ជ្រូក ដែលស្លាប់ដោយសារទឹកជំនន់

BroCam-News

ថ្មីៗ នេះ មានការចែករំលែកបន្តគ្នាជាច្រើនពីព័ត៌មានមួយ ពីផេកផ្លូវការរបស់លោកឌួងឆាយ ដែលបានព្រមានដល់ពលរដ្ឋបងប្អូនឲ្យឈប់ទិញសាច់ជ្រូកមួយរយៈ ត្បិតក្លាយប៉ះពាល់សុខភាព។ ប៉ុន្តែ ព័ត៌មាននេះត្រូវបានគេដឹងថា គឺជាព័ត៌មានចាស់ កើតឡើងតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ ក្រោយមានការខមិនងឿងឆ្ងល់ និងជួយប្រាប់ពីសំណាក់បងប្អូនខ្មែរ ពេលនេះលោក ឧកញ៉ា បានចេញមុខសុំទោសជាសាធារណៈហើយ។

ជាការពិតណាស់ លោកបានបង្ហោះសាររៀបរាប់ឲ្យដឹងថា៖

«សូមទោសពូមីងបងប្អូនដែល ADMIN FB PAGE របស់ខ្ញុំបានបង្ហោះករណីរឿងជ្រូកដោយសារមើលព័ត៌មានខុសឆ្នាំ, ខ្ញុំទើបតែចុះពីយន្តហោះយប់មិញមកពីប្រទេសសឹង្ហបុរីដោយអស់កំលាំងពេកក៏បានគេងលក់ទើបតែភ្ញាក់ពីដំណេកបានឃើញ ហើយស្រាវជ្រាវដោះស្រាយ ហើយអ្វីៗដែលខ្ញុំព្យាយាមធ្វើកន្លងរហូតមកគឺដើម្បីចែករំលែក និងបារម្ភពីសុខភាពរបស់ពូមីងបងប្អូនទាំងអស់គ្នា។ ហើយក៏មិនដែលមានចេតនាចង់អោយមានផលប៉ះពាល់ដែរ រឺ ចង់ល្បីដូចអ្នកខ្លះបានគិត និងថាអោយខ្ញុំ។ អ្នកទាំងអស់គ្នាច្បាស់ជាស្គាល់ចរិកពិតរបស់ខ្ញុំច្បាស់ហើយ។ ជាចុងក្រោយសូមពិនិត្យមើលរាល់សាច់ទាំងអស់មុនពេលទិញ សូមអរគុណ និងគោរពស្រលាញ់រាប់អានជានិច្ច ពីខ្ញុំបាទ ឌួង ឆាយ»៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.