ល្បីហើយ! បងប្អូនស្រីភ្លោះ១គូ ដែលប្រលងជាប់និទ្ទេសAទាំងពីរ ចំថ្ងៃកំណើតខ្លួន ត្រូវបានគេរកឃើញហើយ

BroCam-News

លទ្ធផលនៃការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ នឹងត្រូវប្រកាសនៅក្នុងថ្ងៃនេះហើយ ដែលក្នុងនោះមានសិស្សរាប់ម៉ឺននាក់បានចូលរួមធ្វើការប្រលង ស្របពេលជាមួយនឹងថ្ងៃនេះដែល សិស្សជាច្រើនក៏កំពុងតែភ័យបុកពោះមិនស្ទើរនោះទេ ខណៈពេលដែលសិស្សដែលជាប់និទ្ទេសA មាន២៩០នាក់ប៉ុណ្ណោះ ដែលអត្រាតិចជាងឆ្នាំមុន។

ជាក់ស្តែងប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា នៅក្នុងការប្រលងមួយនេះក៏មានការអន្ទះសាររង់ចាំមើលលទ្ធផលដែលខ្លួនទទួលបាន ក្រោមការខិតខំប្រឹងប្រែងអស់ពេលជាច្រើនឆ្នាំ។ នៅក្នុងនោះ មហាជនជាច្រើនបាននាំគ្នាចាប់អារម្មណ៍ទៅលើកូនភ្លោះមួយគូ ដែលទទួលបានលំដាប់ពិន្ទុខ្ពស់ ដែលមានឈ្មោះថានី លាងអ៊ី(៩៩.៩៦០) និងម្នាក់ទៀតឈ្មោះ នី លាងអ៊ីម(៩៩.៩៣១)។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ ស្របពេលដែលជាថ្ងៃទទួលបានលទ្ធផលល្អនេះ គឺចំថ្ងៃកំណើតដែលពួកគេកើត ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ (ជាថ្ងៃប្រកាសលទ្ធផល) ដោយវាពិតជាចៃដន្យតែម្តង។ ដូច្នោះហើយគ្រាន់តែឃើញបែបនេះ ក៏មានការស៊ែរតៗគ្នាពេញបណ្តាញសង្គមគ្រប់គ្នា។ ក្រោយពីទទួលដំណឹងដ៏សែនត្រេកអរនេះ បានធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តជំនួសអ្នកទាំងពីរគ្រប់គ្នា ដែលទទួលបានភាពជោគជ័យបែបនេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.