កម្លោះចាប៉ីដងវែង វ័យក្មេងខេត្តពោធិ៍សាត់ បានស្កាត់មកជួប លោកឧកញ៉ា ឡេង ណាវ៉ាត្រា ហើយចាប់ផ្តើម... (មានវីដេអូ)

Brocam-News

បន្ទាប់លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ប្រកាសរកអ្នកច្រៀងចាប៉ីវ័យក្មេងលើបណ្តាញសង្គមហ្វេសប៊ុកនឹងផ្តល់ថវិកា ២លានរៀលសម្រាប់លើកទឹកចិត្តនោះ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ បុរសល្បីមានសំនៀងក្រអួន និងថ្វីដៃកេះចាប៉ីស្រដៀងលោកតា ប្រាជ្ញ ឈួន, សុវណ្ណដា ប្រឹងស្កាត់ពីខេត្តពោធិ៍សាត់មកជួបលោកឧកញ៉ាដល់រាជធានីភ្នំពេញ ដែលលោកបានថ្លែងថា «ខ្ញុំសប្បាយចិត្តគ្មានអ្វីផ្អឹម ដែលបានជាជួបលោកឧកញ៉ាដ៏ល្បី»។

យ៉ាងណាការច្រៀងចាប៉ីល្បីលើបណ្តាញសង្គមហ្វេសប៊ុកនោះ ត្រូវប្រភពសាមីខ្លួនប្រាប់ថា «ខ្ញុំមិនមែនអាជីពហ្នឹងទេ តែចិត្តស្រលាញ់បានខ្ញុំខំរៀន រហូតចេះដេញដូចសព្វថ្ងៃ»។ លោក សុវណ្ណដា ជាពលករធ្វើការនៅប្រទេសកូរ៉េដូចដែលលោក ឡេង ណាវ៉ាត្រា ធ្លាប់ធ្វើកាលពីអតីតដែរ តែអំឡុងពេល ៥ខែ​នេះលោកបានមកស្រុកខ្មែរ ហើយលោកក៏មិនបានបញ្ជាក់ថា «គ្រោងត្រលប់ទៅប្រទេសកូរ៉េវិញ ឬយ៉ាងណានោះទេ» តែអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកហាក់បង្ហាញចិត្តស្រលាញ់និងគាំទ្រលោកខ្លាំង ដោយបានលើកឡើងថា «សូមកុំទៅកូរ៉េអី មកចាប់អាជីពចាប៉ីសាងស្នាដៃលើទឹកដីខ្មែរ ខ្ញុំជឿជាក់ថាល្បី»។

សូមទស្សនាវីឌីអូដូចខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.