មានស្រី្តម្នាក់ប្រកាសថា អាចជួយសិស្សឆ្នើមនិទ្ទេស A ថន រតនា ដែលបោះបង់ក្តីស្រម៉ៃចង់ក្លាយជាវេជ្ជបណ្ឌិត ព្រោះតែជីវភាពក្រីក្របាន

BroCam-News

ក្រោយពីការប្រកាសលទ្ធផលប្រឡងបាក់ឌុបលើកទី២ សិស្សឆ្អើមទទួលបាននិទ្ទេស A និងលំដាប់ពិន្ទុខ្ពស់ជាងគេ គឺយុវតី ថន រតនា ជាសិស្សមកពីវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ។ យ៉ាងណាមិញជាមួយនឹងនិទ្ទេស A និងលំដាប់ពិន្ទុខ្ពស់ យុវតីថន រតនា ធ្លាប់បាននិយាយថាចង់សិក្សាក្លាយជាវេជ្ជបណ្ឌិត ប៉ុន្តែប្អូនក៏ត្រូវបោះបង់ក្តីស្រម៉ៃនេះ ព្រោះតែស្ថានភាពជីវភាពលំបាក ឱពុកជាអ្នករត់ម៉ូតូឌុប ម្តាយជាស្ត្រីមេផ្ទះ។

ជាមួយនឹងព័ត៌មានបែបនេះក៏មានបងស្រីម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Melinda Meng Pao Pao បានប្រកាសថាអាចជួយអោយយុវតី ថន រតនា សម្រេចក្តីស្រម៉ៃក្លាយជាវេជ្ជបណ្ឌិតបាន ឬ ទទួលបានអាហារូបករណ៌ទៅបរទេស។ ជួយស៊ែរអោយដឹងដល់ប្អូនស្រី ថនរតនា ផង អាចទំនាក់ទំនងមកហ្គ្រីតកាហ្វេ ឬមកជួបបងស្រី Melinda Meng Pao Pao នៅហ្គ្រីតកាហ្វេ”៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.