ចុមខ្លាំងបាត់! នារីចិត្តស្ទាវ មាត់ឆៅល្មើសច្បាប់ អង្គុយលើម៉ូតូប្រដៅប៉ូលីសវិញ (មានវីដេអូ)​

BroCam-News

ភ្នំពេញ៖ មុននេះបន្ដិចនៅលើបណ្ដាញសង្គមបានបង្ហោះពីសកម្មភាពស្រី្តម្នាក់បានជិះម៉ូតូឌុបគ្នាអត់ពាក់មួកសុវត្តិភាព ហើយត្រូវប៉ូលីធ្វើការឃាត់ខ្លួនដើម្បីធ្វើការផាកពិន័យ ភ្លាមនោះស្រី្តជើងខ្លាំងរូបនេះក៏បញ្ចេញសម្ដីខ្លាំ​ង​ៗ​តែម្ដង។

តាមរយៈផេកហ្វេសបុកTraffic Cambodia បានបញ្ជាក់កាន់តែច្បាស់ថា«ស្ត្រីនោះជិះគ្នាពីរនាក់ ដែលស្ត្រីនោះជាអ្នកបើក ហើយមិនមានពាក់សុវត្ថិភាពនោះទេ នគរបាលចរាចរណ៍ក៏បានចេញមកធ្វើឃាត់ម៉ូតូ ប៉ុន្តែស្ត្រីខាងលើបានប្រើកាយវិការមិនសមរម្យ ថែមទាំងប្រកែកយកឈ្នះចាញ់ជាមួយសមត្ថកិច្ចថែមទៀតផង» ។ យ៉ាងណាមិញការបង្ហាញនូវអាកប្បកិរិយាបែបនេះគឺបញ្ជាក់ថាមិនគោរពច្បាប់ប្រទេសហើយមលកងាយដល់នគរបាលចរាចរណ៍ទៀត។

សូមទស្សនាវីឌីអូដូចខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.