ចាក់ដោតមែន! លោក ដួង សុខគា លេងកំណាព្យឡើងព្រឺសម្បុរ ជិតដល់ភ្ជុំបិណ្ឌ

BroCam-News

ពិធីបុណ្យ​ភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយ ដែលជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដែលជិត​ដល់ ថ្ងៃ ​ខែ​ ​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យនេះ​ គេតែងតែសង្កេតឃើញ ​បងប្អូន​កូន​ចៅ​ សាច់​ញាតិ​សន្ដាន​ទាំងអស់​ ទោះបីជាធ្វើការ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ ​តែងតែ​ធ្វើ​ដំណើរ​ត្រឡប់ទៅ​ជួប​ជុំ​គ្នា​នៅឯស្រុកកំណើត ជា​ពិសេសជួបជុំ ​ឪពុក​ម្ដាយ​ ដើម្បី​រៀបចំ​ម្ហូប​អាហារ​ បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម។​

រំពេចដែលរដូវភ្ជុំបិណ្ឌខិត នឹងចូលមកដល់ ស្រាប់តែលេចមុខ លោក ដួង សុខគា ដែលជាពិធីករ​ពូកែ​វោហារ​សព្ទ​ចាក់​ទឹក​មិន​លិច បានបង្ហើរកំណាព្យដាស់តឿនមួយនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៉ុកថា៖

«ជិតភ្ជុំហើយ មានម្តាយខ្លះគាត់កំពុងតែគិតថា តើគួរឲ្យកូនទៅលេងស្រុកដែរទេ? ក-បើមិនទៅលេងស្រុកសោះខ្លាចគេថាអន់ជាងប្រេត ព្រោះប្រេតបានទៅស្រុក។ ខ-បើទៅលេងស្រុកទីមួយ បារម្ភពេលវាមកវិញ ព្រោះវាស្រវឹង ខ្លាចគ្រោះថ្នាក់តាមផ្លូវ។ ម្យ៉ាងឆ្នាំទៅវា បបួលគ្នីគ្នាទៅលេង ពេលវាមកវិញ គាត់លក់ស្រូវសងថ្លៃស្រាផង ថ្លៃសាច់ក្លែមផង»។ តាមរយៈសារដែលបានលើកឡើងខាងលើរបស់ ពិធីករ ដែលមានដើមកំណើតនៅក្នុងខេត្ត​តាកែវរូបនេះ បានធ្វើឲ្យមហាជនលាន់មាត់ថា«ចំៗពេកហើយលោកគ្រូសុខគា»។
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.