ចុមទៀត! ជនជាតិចិន មានកាំភ្លើងកាន់គ្រប់ដៃ ដេញបាញ់ក្នា ពេញក្រុងរញ៉េរញ៉ៃ ប៉ូលីសក្របួចបានពីរនាក់ដូចចិត្ត

BroCam-News

ភ្នំពេញ៖ ករណីផ្ទុះអាវុធកក្រើកកណ្តាលរាត្រីពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៨ នៅ​ភោជនីយដ្ឋាន​ស៊ី​ហ៊ូ ស្ថិត​នៅ​ក្រុម​៩ ភូមិ​១ សង្កាត់​៣ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុនោះ ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់បានជនសង្ស័យទាំង ២នាក់ វ័យ ៤០ឆ្នាំប្លាយ ដែលបានសារភាពប្រាប់លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត ថា «តាមចម្លើយ​​សារ​​ភាព​របស់​ជនសង្ស័យ​ទាំង​២​នាក់ ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ដោយ​ប្រើ​កាំភ្លើងខ្លី​២​ដើម បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​»។

យ៉ាងណារំពេចពីកើតហេតុនោះប្រភពជនរងគ្រោះជនជាតិចិនទាំង ៤នាក់ ដែលរងគ្រាប់កាំភ្លើងជើង និងភ្លៅបណ្តាលឲ្យរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបានឲ្យដឹងថា «មានចិនពីរនាក់មករករឿង និងបាញ់ប្រហារតែម្តង» តែពេលសមត្ថកិច្ចចាប់បានថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ខ្មាន់កាំភ្លើងចិត្តឆៅ ២នាក់បានប្រាប់ថា «ខឹងជនរងគ្រោះ​និយាយ​ប្រមាថមើលងាយ​ពួក​គេ​ថា មិនមែន​ជា​មនុស្ស​ល្អ​ត្រឹមត្រូវ​ទេ​»។ ចំពោះ​កាំភ្លើង​ជនសង្ស័យបាន​ទិញ​ពី​ជន​មិន​ស្គាល់​មុខ ក្នុង​១​ដើម​តម្លៃ​៣,៨០០​ដុល្លារ​អា​មេ​រិ​ក ហើយ​ពេល​ធ្វើ​សកម្មភាព​រួច ពួក​គេ​បាន​យក​ទៅ​កប់​នៅ​ក្នុង​ដី​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្រុម​២២ ភូមិ​៣ សង្កាត់​៣ ក្រុង​.​ព្រះ​សីហ​នុ​។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.