វីឌីអូ តួអង្គល្ខោនខោលលុតជង្គង់នៅកណ្តាលភ្លៀង នៅមុខព្រះបរមរាជរាំង និង វិមានឯករាជ្យ បានបង្ហោះហើយ (មានវីឌីអូ)

BroCam-News

នាពេលបច្ចុប្បន្ន ល្ខោនខោលខ្មែរ មិិនមានភាពឯកាដូចកាលពីប៉ុន្មានឆ្នាំទៀតឡើយ ដោយប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានរួមគ្នាផ្សព្វផ្សាយ ល្ខោនខោល តាមគ្រប់វិធី ជាពិសេសគឺបាននាំគ្នាទៅមើល ការសម្តែង ល្ខោនខោល យ៉ាងច្រើនកុះករ រហូតធ្វើឲ្យសិល្បៈករ សិល្បៈការនីផ្នែកនេះ រំភើបស្ទើរតែស្រស់ទឹកភ្នែក ព្រោះបានឃើញទឹកចិត្តរបស់កូនខ្មែរចាប់ផ្តើមផ្ទាស់ប្តូរ មកស្រលាញ់ និងគាំទ្រ សិល្បៈដ៏មានតម្លៃមួយនេះ។

ដោយឡែក ពេលនេះសិល្បះករបានផលិតវីឌីអូមួយហើយបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានភ្ជាប់ជាមួយសារដែលរៀបរាប់ថា៖

តាមពិតទៅ UNESCOបានសម្រេចដាក់ល្ខោនខោលខ្មែរយើងចូលជាបេតិភណ្ឌពិភពលោករួចបាត់ទៅហើយ ពួកយើងគ្រាន់តែឆ្លៀតយកឪកាសល្អនេះដើម្បីបំផុសបន្ថែមឲ្យកូនខ្មែរយើងចេះឲ្យតម្លៃនិងស្តាយស្រណោះចំពោះសម្បត្តិដូនតាដែលបន្សល់ទុកឲ្យតែប៉ុណ្ណោះ។ ខុសទាស់យ៉ាងណាអាចដាក់ទោសខ្ញុំ Tan Kimsour ជាអ្នកផ្តើមគំនិតនិង អាចារ្យធំ នគររាជបានទៅតាមផ្លូវច្បាប់ពីបទប្រមាថមើលងាយវប្បធម៌ខ្មែរ ពួកយើងនឹងចូលខ្លួនដើម្បីប្រឈមមុខជាមួយច្បាប់ដោយក្តីពេញចិត្ត អ្នកផ្សេងគឺគ្មានការពាក់ព័ន្ធដាច់ខាត។
សូមអរគុណយ៉ាងខ្លាំងចំពោះបងស្រី Chanlakhena Chorn និង លោក @ប៉ែន ចំរ៉ុង ដែលផ្តល់កិត្តិយសដ៏មានតម្លៃចូលរួម🙏🙏🙏
សូមអរគុណដល់បង Samonn Yem ដែលជួយពោល🙏🙏🙏
សូមអរគុណទៅដល់ក្រុម យុវជនល្ខោនខោលកម្ពុជា Lakhaon Khaol Youth of Cambodia ព្រហ្ម ពុធវិសាល Mo Khon Chansithyka Ra Small ដែលបានចូលរួមសហការណ៍🙏🙏🙏
អរគុណដល់ប្អូន Virakyuth Chear Snguon Bunthorn ដែលចូលរួមថតនិងកាត់វីដេអូ🙏🙏🙏

សូមទស្សនាវីឌីអូដូចខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.