ស្ងាត់ៗ លោកឆន សុវណ្ណារាជ ចាប់ដៃ កញ្ញាឱក សុគន្ធកញ្ញា ហោះទៅជប៉ុនបាត់ ដើម្បីធ្វើរឿងពិសេសមួយ(មានវីដេអូ)

David

រយៈពេលជាច្រើនឆ្នាំ មុនពេលកំពូលតារាចម្រៀងកញ្ញាឱក សុគន្ធកញ្ញា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹងដ៏សង្ហារបស់នាង ក៏មានអ្នកគាំទ្រជាច្រើនបាននាំគ្នា ចង់ឲ្យតារាចម្រៀងស្រីរូបនេះ និងលោកឆន សុវណ្ណារាជ ចាប់ដៃក្លាយជាគូស្នេហ៍នឹងគ្នា ព្រោះតែភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរ។

មិនបានប៉ុន្មានផង តារាចម្រៀងស្រីរូបនេះបានសម្រេចចិត្តភ្ជាប់ពាក្យយ៉ាងស្ងាត់ៗ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសឹងតែផ្ទុះបេះដួងចេញមកក្រៅទៅហើយ ស្របពេលដែលទទួលបានដំណឹងនេះ ខណៈពេលដែរ អ្នកតែងតែគាំទ្រ និងស្រលាញ់ចូលចិត្តតារាទាំងពីរនេះខ្លះ ពិតមិនទាន់ដឹងថា ពួកគេជាមិត្តដ៏ជិតស្និទ្ធ នឹងគ្នា និងជាដៃគូការងារដ៏សាកសម ពោលគឺមិនមែនជាស្នេហា ដូចដែលអ្នកគាំទ្របានគិតនោះទេ។

ជាក់ស្តែងកាលពីយប់ម្សិលមិញនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាសទាំង២ បានឆ្លៀតធ្វើពិធីឆ្លងថ្ងៃកំណើត យ៉ាងសប្បាយរីករាយ ហើយក៏ប្រទះឃើញគូអនាគតស្វាមីរបស់កញ្ញាឱក សុគន្ធកញ្ញាជាមួយផងដែរ ។

គួរឲ្យដឹងផងដែរថា បន្ទាប់ពីអ្នកទាំងបីកាត់នំខួបកំណើតរួចរាល់ ជាកម្មវិធីទូរទស្សន៍ថី្មមួយរបស់ស្ថានីយទូរទស្សន៍ហង្សមាស HDTV រួមសហការជាមួយស្ថានីយទូរទស្សន៍ IBC ដ៏ល្បីរបស់ប្រទេសជប៉ុន នឹងនាំមកជូននូវកម្មវិធីដ៏ពិសេស ដែលមានឈ្មោះថា Xplore World ។ គ្រប់សកម្មភាពរបស់កំពូលតារាចម្រៀងទាំង២ រូប នឹងមាននៅលើ Page ផ្លូវការរបស់កម្មវិធីឋានសួគ៌ក្រោមមេឃ Xplore World​។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.