អាចារ្យធំ រៀបរាប់ពីជីវិតធ្លាប់កម្សត់កម្រជាមួយវីរៈបុរសដោះមីន អាគីរ៉ា​ តែលោកហួសចិត្តដោយសារតែ ...

Brocam-News

មានសារព័ត៌មានជាច្រើនបានចុះផ្សាយយ៉ាងព្រោងព្រាតពីការចាប់ខ្លួនវីរៈបុរស​ដោះ​មីនដែលល្បីខ្លាំងលើថ្នាក់ជាតិ និងអន្តរ​ជាតិ ពីបទ​«រក្សាទុកអាវុធ​ខុស​ច្បាប់ និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ»។ ខណៈលេចឮព័ត៌​មានយ៉ា​ង​រសើប​មួយ​នេះ ឌីជេ អាចារ្យធំ បុគ្គលតែងខ្វល់ពីវប្បធម៌ក៏បាន​រំលេច​សំណេរ​ហាក់​ហួស​ចិត្តទៅកាន់វីរៈបុរស​ដោះមីនរបស់កម្ពុជារូបនេះ​ដោយភ្ជាប់សំណេរថា «២ឆ្នាំមក​ហើយ​ដែលខ្ញុំបានទៅសម្ភាសន៍គាត់! ឥឡូវគាត់នៅ​ក្នុង​គុកហើយ!»​។

ជាមួយគ្នានោះ អាចារ្យធំ ក៏បានបង្ហាញអត្ថបទកាលជួបសម្ភាសន៍នឹងលោក អាគីរ៉ា ២ឆ្នាំមុនមានខ្លឹមសារថា «នេះបានគេហៅថា Hero ពិត! ដោះមីនជាង​៥ម៉ឺន​គ្រាប់ជួយរំដោះដី​មាន​មីនជូនប្រជាពលរដ្ឋអត់យកកម្រៃ អត់មាន​ចាយ​អស់​លុយរដ្ឋលុយកំចី ឬលុយជំនួយពីបរទេសណា! ជាកូនកំព្រា​ឳពុកម្ដាយ​ស្លា​ប់​ចោលអស់នៅ​ជំនាន់​ប៉ុលពត ចេញពីឆន្ទៈ គ្មាន​អំណាច​បុ​ណ្យ​​ស័ក្តិ លោកបានពុះពារ​បើក​អង្គការ “សារមន្ទីរមីនកម្ពុជា” នៅ​ឆ្នាំ១៩៩៧»។

បុរសតែងសកម្មក្នុងរឿងវប្បធម៌យ៉ាងសស្រាក់បានបន្តដោយរៀបរាប់ប្រវត្តិមុនឈានដល់ការទទួលបាន​ជោគ​ជ័យ​របស់លោក អាគីរ៉ា ថា «គាត់បាន​ទម្លាក់​បេក្ខភាព “អ្នកក្លាហាន” ជាច្រើនរយនាក់មកពីបណ្ដា​ប្រទេស​ជា​ច្រើនជុំវិញ​ពិភព​លោកដោយ “វិរភាពដ៏អង់អាចគ្មានពីរ” របស់គាត់ក្នុងកម្មវិធី CNN Heroes 2010 ហើយ​គាត់​ត្រូវបានទទួលពាននិងប្រសិទ្ធិនាមថា “បុរសដែល​បានផ្លាស់ប្ដូរពិភពលោកដ៏អស្ចារ្យ!”»។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.