អ្នកនាងចិត្តធម៌ ប្រកាសជួយក្មេងប្រុសអាយុ២ឆ្នាំ ដែលត្រូវភ្លើងឆេះរោលពេញខ្លួន ក្នុងការវះកាត់(មានវីដេអូ)

Brocam-News

ថ្ងៃនេះដែរ មានអ្នកនាងរីចិត្តធម៌ម្នាក់ ដែលបានដកស្រង់ពីគណនីហ្វេសបុកឈ្មោះ Ah Ry Nuon បានចេញមុខប្រកាសថានឹងជួយដល់ក្មេងអាយុ ២ ឆ្នាំម្នាក់ បើតាមព័ត៌មានថាក្មេងរូបនេះ ត្រូវភ្លើងឆេះរលាកមួយជំហៀងខ្លួន ហើយសព្វថ្ងៃគឺប្អូនមិនអាចដើរបានទេ ចំណែកឯក្លៀង និងខ្លួនក៏ជាប់គ្នាទៀត។ ហើយបានតាមសម្តីរបស់ម្តាយក្មេងប្រុសកម្សត់នេះបានឲ្យដឹងថា មានមនុស្សមួយចំនួនបានហៅកូនគាត់ថា អាខ្វិន ហើយខ្លះទៀតថា អាខ្មោច ស្តាប់ហើយគឺពិតជាគួរឲ្យអាណិតណាស់។

លើសពីនេះទៅទៀត អ្នកនាងចិត្តធម៌ Ah Ry Nuon បានធ្វើដំណើរទៅជួបផ្ទាល់ជាមួយម្តាយ និងក្មេងប្រុសផ្ទាល់ ហើយបាននាំយកអំណោយរបស់សប្បុរសជនទាំងឡាយ ក្នុងនោះបងស្រីក៏បានជូនថវិការផ្ទាល់ខ្លួនមួយចំនួន ដើម្បីជួយឲ្យក្មេងប្រុសម្នាក់នេះបានវះកាត់ឲ្យដើរបានដូចគេដូចឯងវិញ។

ពេលនោះ អ្នកនាងចិត្តធម៌ ក៏បានបង្ហោះសាររៀបរាប់ថា:

អ្នកខ្លះហៅក្មេងតូចដែលឆេះភ្លេីងថា អាខ្មោច ខ្លះហៅគ្នាថា អាខ្វិន បងស្រីជាម្ដាយគាត់ថា ឈឺចាប់ខ្លាំងណាស់ តែគាត់ធ្វេីអីមិនបានព្រោះជីវភាពក្រខ្សត់ពេក ខ្ញុំបានផ្ដល់ថវិការ 500$ ដេីម្បីចូលរួមក្នុងការវះកាត់ដល់អូនដេវិត ដេីម្បីអោយគាត់បានដេីរត្រង់ផ្លូវវិញ ធំឡេីងកុំអោយគេហៅគាត់ថា អាខ្វិន នេះជាបំណងប្រាថ្នារបស់ម្ដាយគាត់។
សូមបងប្អូនផ្ដល់ស្នាមញញឹមដល់អូនតូចដេវិតផង 0969388753 លេខម្ដាយអូនតូចដេវិតផ្ទាល់ គាត់ត្រូវឆេះក្នុងភ្លេីងចំបេីងពេលដែរម្ដាយមិននៅទៅសុីឈ្នួលច្រូតស្រូវអោយគេ ហេីយទុកគាត់អោយនៅជាមួយជីតាចាស់ សូម្បីតែជីតាដែរជួយចៅក៏ត្រូវឆេះដៃដែរឥលូវគាត់កំពុងស្នាក់នៅរង់ចាំការវះកាត់នៅមន្ទីរពេទ្យកុមារជាតិ។

សូមទស្សនាវីឌីអូខដូចខាងក្រោមនេះ

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.