រូបសំណាកវេជ្ជបណ្ឌិតចិត្តធម៌ បេអាច រីចន័រ លេចចេញបន្តិចហើយ ត្រូវបាន តាន់ គីមសួរ បង្ហាញនិងរៀបរាប់ថា...

BroCam-News

ភ្នំពេញ ៖ រំពេចដំណឹងមហាសែនក្រៀមក្រំនៃមរណភាពរបស់គ្រូពេទ្យទេវតារបស់កុមារ​កម្ពុជាលោកវេជ្ជបណ្ឌិត បេអាត រីចន័រ ធ្វើឲ្យមានការសោកស្តាយខ្លាំងពីសំណាក់ប្រជាជន​ខ្មែរ ដ្បិតពាក់កណ្តាលជីវិត​របស់លោកបាន​ធ្វើ​ដើម្បីកុមារកម្ពុជារាប់ម៉ឺននាក់ ភ្លាមនោះ​ផលិតករ​ផលិតរឿងខ្លីអប់រំលោក តាន់ គីមសួរ ក៏បានប្រកាសភ្លែត​នឹង​ចាប់ដៃសហការ​គ្នា​ដើម្បី​ធ្វើរូបសំណាកលោកវេជ្ជបណ្ឌិតអំពីស្ពាន់ដើម្បីតបស្នងនូវគុណតម្លៃរបស់លោក។

មកដល់ថ្ងៃនេះទើបតែបាន២ថ្ងៃប៉ុណ្ណោះក្រោយមរណភាពរបស់លោកវេជ្ជបណ្ឌិត ប៉ុន្តែ​លោក តាន់ គីមសួរ ក៏​បាន​បង្ហាញឲ្យដឹងពីសមិទ្ធផលដែលលោកបានសន្យា។ ថ្លែងសារ​ភ្ជាប់នឹងពុម្ពរូបសំណាកសល់ត្រឹមស្នាម​ញញឹ​ម​របស់​លោកវេជ្ជបណ្ឌិត លោក តាន់ គីមសួរ បានឲ្យដឹងថា «ពុម្ពរូបសំណាកវីរបុរសរបស់ខ្មែរយើងចេញជា​រូប​រាង​បណ្តើរៗហើយបង​ប្អូន»។

ដោយឃើញលោក តាន់ គីមសួរ រំលេចរូបសំណាកបន្សល់ត្រឹមស្នាមញញឹម​បែបនេះម្ចាស់​គ​ណនីហ្វេស​ប៊ុក​ឈ្មោះ Chhai Ya បានពោលឡើងដោយក្តីអរគុណចំពោះ​លោក​វេជ្ជប​ណ្ឌិ​តថា៖

«ខ្ញុំសូមអរគុណ និង​អរគុណ​ជំនួស​កុមារ ប្រជាជនកម្ពុជាទាំងអស់គ្នាផង»។ ភ្លាម​នោះម្ចាស់​គណនីហ្វេសប៊ុក Naroth Gtr ក៏បានលើក​ឡើង​ដោយអារម្មណ៍ក្តុកក្តួល​ចំពោះ​ការ​បាត់បង់​ដ៏​ធំធេងនេះថា «អោយតែខ្ញុំបានឃើញ​រូបរបស់គាត់គឺ​ទប់ទឹក​ភ្នែក​មិនបានទេ»។
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.