នីឡា បែរជាទម្លាយពីតម្លៃខ្លួន ពេលចេញថតក្នុងមួយថ្ងៃពេញបានតែ...

BroCam-News

តារាកំប្លែងស្រីវ័យក្មេងកញ្ញា នីឡា កំពុងមានភាពមមាញឹកខ្លាំង ជាមួយអាជីពសិល្បៈនាពេលបច្ចុប្បន្ន ព្រោះជារឿយៗមិនថាកម្មវិធីតូចធំនានា គេតែងឃើញវត្តមានតារារូបនេះ បង្ហាញខ្លួនជាញឹកញាប់។

តួយ៉ាង តម្លៃខ្លួនចេញថត ឬសម្ដែងរបស់តារាស្រីប្រុសល្បីៗនៅក្នុងប្រទេស ភាគច្រើនសាមីខ្លួនកម្រ បើកបង្ហាញឲ្យទស្សនិកជន មិត្តអ្នកគាំទ្រ បានជ្រាបខ្លាំងណាស់។ ប៉ុន្តែទោះចង់ឬមិនចង់ រឿងនេះគឺនៅតែជាចម្ងល់ ដែលប្រិយមិត្តមួយចំនួនធំតែងតែព្យាយាម តាមដានចង់ដឹងផងដែរ។

ទន្ទឹមនឹងគ្នានេះដែរ កាលពីម្សិលមិញ កូនស្រីអ្នកដឹកនាំកម្មវិធីលោកតា វ៉ិចទ័រ ពោលគឺតារាកំប្លែងស្រីវ័យក្មេង កញ្ញា នីឡា ស្រាប់តែដាច់ចិត្តបង្ហើបប្រាប់ពីតម្លៃខ្លួនរបស់នាងលើបណ្ដាញសង្គម។ ដោយក្នុងនោះ នាងបានបញ្ជាក់ថា នៅពេលចេញថតម្ដងៗ គឺបានត្រឹមតែ ៥០ដុល្លារ តែប៉ុណ្ណោះ។

យ៉ាងណាមិញ ចំពោះអត្ថន័យក្នុងសារមួយនេះ នៅមិនទាន់ប្រាកដថាជាការពិតឬគ្រាន់តែជាការបង្ហោះលេង ឌឺដងអ្នកណានោះទេ ជាពិសេសសម្រាប់តម្លៃនេះដែរ ខាងនាង ក៏មិនបានបញ្ជាក់ច្បាស់ថា សំដៅលើតម្លៃនៃការថតរឿង ថតកម្មវិធី ឬជាតម្លៃថតស្ពតសម្អាងការនោះឡើយ ហើយបើតាមដឹង កន្លងមកក្រមុំរូបស្រស់នេះ មិនងាយទម្លាយតម្លៃខ្លួន ឲ្យអ្នកណាបានដឹងនោះទេ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.