«ខ្ញុំចង់រស់» នេះជាពាក្យ មួយម៉ាត់ គ្រូបង្វឹកឆ្កែល្បីឈ្មោះលើឆាកអន្តរជាតិ ធ្វើឲ្យគ្រប់គ្នាក្ដុកក្ដួល (មានវីឌីអូ)

Brocam-News

មហាជនមួយចំនួនច្បាស់ជាជ្រាបរួចមកហើយថាកាលពីពេលថ្មីនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយជនជាតិចិន បានបើករថយន្តបុកពីក្រោយម៉ូតូពេញទំហឹង បណ្ដាលអោយលោកគ្រូបង្ហាត់ឆ្កែម្នាក់ឈ្មោះ ហុិន រតនា រងរបួសធ្ងន់ នៅតាមបណ្តេាយផ្លូវសហពន្ធ័រុស្សី សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគេាក រាជធានីភ្នំពេញ។ អ្វីដែលកាន់តែក្ដុកក្ដួលថែមទៀតនោះ ខណៈដែលត្រូវបញ្ជូនខ្លួនទៅព្យាបាលបន្តនៅប្រទេសថៃ លោក ហ៊ិន រតនា និយាយទាំងខ្សាវៗ ថា៖

«ខ្ញុំចង់រស់» លាយឡំនឹងទឹកភ្នែកដ៏សែនកំសត់របស់គាត់ ធ្វើឲ្យមហាជនរំជួលចិត្តសឹងតែស្រក់ទឹកភ្នែក។ គួរបញ្ជាក់ផងដែរថា លោកគ្រូ ហុិន រតនា ត្រូវបានគេស្គាល់ថាជាអ្នកជំនាញបង្ហាត់ឆ្កែ ធ្លាប់ចូលរួមក្នុងការប្រកួតមួយនៅក្នុងស្ថានីយទូរទស្សន៍ National Geography ថែមទៀតផង៕

សូមទស្សនាវីឌីអូរដូចខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.