ជួយអបអរសាទរ! ខ្លាំងបស់គេ នាយ​ក្រិន បាន​កូន​១ទៀត​ហើយ ទាយទៅមើល ថាប្រុសរឺស្រី?

David

យោងតាម​ការ​បញ្ជាក់​ពីកញ្ញា ​ប្រិមប្រិយ បានឲ្យដឹងថា ប្រពន្ធ​នាយ​ក្រិន​ បាន​សម្រាល​កូន​១ទៀត​ហើយ គឺ​ជា​កូន​ស្រី ដោយ​សម្រាល​នៅ​មន្ទីរ​ពេទ្យ​​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ នាង​ថ្លែង​​ថា គ្រាន់​តែ​កើត​ភ្លាម​កូន​ស្រី​រូប​នេះ ត្រូវ​បាន​នាយ​ក្រិន ជ្រើសរើស​ឈ្មោះ​ឲ្យ​រួច​ជា​ស្រេច គឺ​ឈ្មោះ សុគន្ធ បញ្ញា ។

បើគិតទាំង សុគន្ធ បញ្ញា ដែលទើបតែឃើញពន្លឺថ្ងៃកាលពីម្សិលមិញនេះ តារា​កំប្លែង​នាយ​ក្រិន មាន​កូន​រហូត​ដល់​ទៅ ៤នាក់​ឯណោះ ​ប្រុស​២​ស្រី២ ក្នុង​នោះ​កូន​ប្រពន្ធ​ដើម ១នាក់​គឺ​ប្រុស បច្ចុប្បន្ន​កំពុង​រស់​នៅ​ជា​មួយ​ប្រពន្ធ​ដើម​នៅ​ឯ​នៅ​ឯ​ខេត្តព្រះសីហនុ។

គួរបញ្ជាក់ផងដែរថា នាយ​ក្រិន បាន​រៀបការ​ជា​មួយ​ភរិយា​ទី២ របស់​ខ្លួន​បាន​ជាង៥ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ចែក​ផ្លូវ​ពី​ភរិយា​ដើម។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.