លោកឧញ៉ា ទៀ វិចិត្រ គ្រាន់តែជួបលោកយាយម្នាក់ ស្រាប់តែពោលថា៖ កើតមកមុខអាក្រក់ មិនមែនជារឿងគួរឲ្យខ្លាចនោះទេ តែបើកើតមកចិត្តអាក្រក់ទើបជារឿងគួរឲ្យខ្លាច

David

លោកឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ ត្រូវបានមហាជនទូទៅគោរពស្រលាញ់ និងតែងតែសរសើររាល់ទង្វើសប្បុរសធម៌ចំពោះរាស្ត្រជួបការលំបាក ជាពិសេសមហាជនក៏ស្ងប់ស្ងែងនឹងការជួយសង្គ្រោះជីវិតសត្វគ្រប់ប្រភេទឲ្យរួចផុតពីការឃុំឃាំង និងការកាប់សម្លាប់។

ជាក់ស្តែងលោកឧញ៉ា ទៀ វិចិត្រ បានធ្វើដំណើរតាមផ្លូវក៏ប្រទះឃើញលោកយាយ ដែលមានវ័យចំណាស់ទៅហើយ ក៏នៅតែប្រឹងអូសកេះលក់ឥវ៉ាន់ខ្លះតាមផ្លូវ។ ឃើញដូច្នេះលោកឧញ៉ា ក៏បានឈប់ឡានសួរសុខទុក្ខលោកយាយបន្តិច ហើយក៏បានជូនប្រាក់លោកយាយចំនួន ១០ម៉ឺនរៀល ហើយក៏បន្តដំណើរទៅមុខទៀត។

លោកឧកញ៉ា ទៀ វិចិត្រ ក៏បានរៀបរាប់ក្នុងបណ្តាញសង្គមរបស់លោកថា៖ “កើតមកមុខអាក្រក់ មិនមែនជារឿងគួរឲ្យខ្លាចនោះទេ តែបើកើតមកចិត្តអាក្រក់ទើបជារឿងគួរឲ្យខ្លាច”៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.