អាណិតខ្លាំងណាស់! លោកតាជរាម្នាក់ សម្រានក្នុងខ្ទមកម្សត់ហើយកំពុងជន់លិច

BroCam-News

ក្នុងរូបភាពបង្ហាញពីជីវភាពដ៏កម្សត់របស់តាចាស់ជរាម្នាក់ ដែលរស់នៅយ៉ាងវេទនាបំផុតនៅក្នុងខ្ទមតូចមួយថែមទាំងត្រូវលិចទឹកយ៉ាងកណ្ដោចកណ្ដែងតែម្នាក់ឯងដោយគ្មានកូនចៅមើលថែនោះទេ។ ដោយមានចិត្តអាណិតពន់ពេកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ah Oun ST KD ក៏បង្ហោះរូបភាពនិងវីដេអូអំពាវនាវរកជំ​នួ​យ​ជួយដល់គាត់ផងដែរ ដោយរៀបរាប់ទាំងក្ដុកក្ដួលថា«រាល់ថ្ងៃលោកតារស់នៅកម្សត់តែម្នាក់ឯងគ្មានកូនគ្មានចៅនឹងគេទេ លោកតាមានអាយុច្រើនណាស់ហើយ ធ្វើអ្វីពុំកើត រាល់ថ្ងៃលោកតារស់នៅពឹងលើអ្នកស្រុក។ គេឲ្យបាយក៏បានបាយ គេឲ្យទឹកក៏បានទឹក លោកតាគ្មានដីគ្មានផ្ទះនោះទេ ផ្ទះដល់តូចមួយនេះគាត់សូមគេស្នាក់អាស្រ័យទេរាល់ថ្ងៃ»។

ម្ចាស់គណនីហ្វេសប៊ុកដដែលបានសំណូមពរដល់សប្បុរសជនថា«សូមពុកម៉ែបងប្អូនមេត្តាជួយដល់រូបលោកតាផងព្រោះលោកតាគ្មាននរណាពឹងពាក់នោះទេរាល់ថ្ងៃហ្នឹង ជីវិតពិតដ៏កំសត់របស់លោកតាម្នាក់ដែលរស់នៅ ភូមិ​កោះ​លិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្ដកណ្ដាល។ បើពុកម៉ែបងប្អូនមានចិត្តអាណិតមេត្តាចង់ជួយដល់រូបលោកតាអាចCallតាមលេខនាងខ្ញុំបាន093768789″៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.