បោកប្រាស់ទាំងរស់! ម្ចាស់គណនីមួយប្រកាសរៃអង្គាសប្រាក់ពីមហាជនយកមកធ្វើរូបសំណាកលោកវេជ្ជបណ្ឌិត Beat Richner ទាំងវិចិត្រករធ្វើរូបសំណាកលោកវេជ្ជបណ្ឌិតប្រកាសក្តែងៗថា ខ្លួនធ្វើរូបសំណាកនេះមិនយកថ្លៃឈ្នួលអ្វីឡើយ

David

គួររំលឹកផងដែរថា លោកវេជ្ជបណ្ឌិត Beat Richner ជាបិតាស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា បានលាចាកលោកទៅ កាលពីព្រលប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះនៅប្រទេសស្វីស បន្ទាប់ពីរូបលោកបានធ្លាក់ខ្លួនឈឺអស់ជាច្រើនឆ្នាំ។ ដំណឹងមរណភាពរបស់លោកវេជ្ជបណ្ឌិត បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនមានការសោកស្តាយ អាឡោះអាល័យយ៉ាងខ្លាំង ដោយសារតែរូបលោកស្ទើរតែចំណាយពេលមួយជីវិតរបស់លោក ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា ដោយមិនគិតប្រាក់កំរៃអ្វិទាំងអស់។

បន្ទាប់ពីលោកវេជ្ជបណ្ឌិតបានចែកឋានទៅ ក៏មានវិចិត្រករម្នាក់គឺលោក សៀន កាម៉ង់ដង់ បានសម្រេចចិត្តធ្វើរូបសំណាករបស់លោក ដើម្បីជាការគោរព និងរំលឹកគុណដល់លោក ដែលខំប្រឹងជួយកម្ពុជា ដោយលោក កាម៉ង់ដង់ មិនគិតថ្លៃឈ្នួលអ្វីឡើយ។ ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយបានបង្ហោះប្រកាសរៃអង្គាសប្រាក់ ដើម្បីយកទៅសាងសង់រូបសំណាងលោកវេជ្ជបណ្ឌិត Beat Richner ទៅវិញ ទាំងលោក កាម៉ង់ដង់ បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនយកថ្លៃឈ្នួលក្នុងការធ្វើរូបសំណាកនេះឡើយ។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ យស ស៊ីថា បានឲ្យដឹងថា:

“សូមម្ចាស់អាខោន​ Vita Love ចេញមុខបកស្រាយជាបន្ទាន់​ ដែលយករូបលោក​ កាម៉ង់ដង់​ ធ្វើរូបសំណាក់លោក​ Dr Beat Richner ទៅបង្ហោះធ្វើការអំពាវនាររកថវិការ​ ដោយសាមីខ្លួនមិនបានដឹងខ្លួន។ សូមបញ្ជាក់ថាបងប្រុស​ កាម៉ង់ដង់​ ធ្វើរូបលោកDr Beat Richner មិនបានយកប្រាក់ឈ្នូលអ្វីទាំងអស់”៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.