មានដឹងទេថា តួស្រីក្នុងបទ "Attention" ត្រូវជាអ្វីនឹង Charlie Puth?

David

បទ​ចម្រៀងដ៏ល្បីល្បាញទូទាំងពិភពលោក​របស់​ Charlie Puth ដែល​ចេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ២០​ ខែ​មេសា​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​សង្ស័យ​ថា​ បទ​នេះ​ចង់​សំដៅ​លើ​ អតីត​មិត្ត​ស្រី​របស់​លោក​ គឺតារាស្រី Bella Thorne។

Attention ជាចំណងជើងបទចម្រៀងមួយដែលទទួលបាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ស្ដាប់​។ ជាមួយ​គ្នា​នោះ​ អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​ Charlie Puth មាន​ការ​ងឿង​ឆ្ងល់​ខ្លាំង​ ទាក់ទង​នឹង​ប៉ារ៉ូល​បទ​ចម្រៀង​ និយាយ​ពី​នារី​ម្នាក់​ដែល​ធ្វើ​ឲ្យ​​អ្នក​ចម្រៀង​រូប​នេះ​ ខ្វល់​បារម្ភ​គ្រប់​ពេល។

ខណៈ​ពេល​ដែល​ តារា​ប្រុស​រូប​នេះ​មិន​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​អ្នកណា​ និង​បើក​ចំហ​ជា​សាធារណៈ​ទេ​ពី​មុន​ លើកលែង​តែ​ Bella ទើប​បណ្ដាល​ឲ្យ​អ្នក​គាំទ្រ​ជឿ​ថា​ បទ​នេះ​គឺ​សំដៅ​លើ​នាង​តែ​ម្ដង។

គួរឲ្យដឹងផងដែរថា Charlie និង​ Bella បាន​សាងទំនាក់ទំនងជិតសិ្នទិ្ននឹងគ្នាកាល​ពី​ឆ្នាំ​ ២០១៦​ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ ទំនាក់ទំនង​ក៏​ត្រូវ​ផ្ដាច់​វិញ​ ក្រោយ​ Bella និយាយ​ថា​ ខ្លួន​និង​ Charlie មិន​មាន​ស្នេហា​អ្វី​ជាមួយគ្នាទេ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.